រុស្ស៊ីទប់ស្កាត់ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំមួយ ពីសំណាក់អ៊ុយក្រែន មកលើទឹកដីរបស់ខ្លួន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-12

b7-10

b6-11
អន្តរជាតិ៖ រុស្ស៊ីបាននិយាយថា ខ្លួនបានទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមួយដោយដ្រូនយ៉ាងហោច ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួនក្នុងប្រទេសរុស្ស៉ី រួមទាំងទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula បានអះអាងថា មនុស្សម្នាក់បានរងរបួស នៅពេលដ្រូន ១ គ្រឿងដែលត្រូវបានបាញ់ស្ទាក់ធ្លាក់ចំអគារស្នាក់នៅមួយកន្លែង។ កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា ជើងហោះហើរត្រូវបានពន្យារពេល ឬក៏លុបចោលតែម្តងនៅតាមព្រលានយន្តហោះធំៗ របស់ទីក្រុងមូស្គូ ដោយសារតែការវាយប្រហារនៃយន្តហោះដ្រូនទាំងនេះ។ គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូនខាងលើនេះ កើតមានឡើងបន្ទាប់ពីថ្ងៃសៅរ៍ដោយរុស្ស៉ីបានបើកការវាយប្រហារដោយប្រើប្រាស់ យន្តហោះដ្រូនប្រមាណ ៧៥គ្រឿងទៅលើរដ្ឋធានីរបស់អ៊ុយក្រែននិងតំបន់ជុំវិញ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៥ នាក់រងរបួស ខណៈ វាគឺជាវាយប្រហារដោយដ្រូនធំបំផុតរបស់រុស្ស៊ីគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕

Comments

Related posts