ប្រទេសថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនរហូតដល់ ៣,៥ លាននាក់ក្នុងឆ្នាំនេះ ពោលគឺទាបជាងគោលដៅ


វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-14

b5-13
អន្តរជាតិ៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរពី ៣,៤ ទៅ ៣,៥ លាននាក់ពីប្រទេសចិននៅឆ្នាំនេះ ពោលគឺទាបជាងគោលដៅរបស់ខ្លួនបើទោះបីជាបានដាក់ចេញនូវកម្មវិធីគ្មានទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ របាយការណ៍បាននិយាយថា ភ្ញៀវទេសចរចិនប្រហែល ៣,០១ លាននាក់បានមកទស្សនាប្រទេសនេះរហូតមកដល់ពេលនេះ។ ប្រទេសចិនគឺជាទីផ្សារប្រភពដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ជាមួយនឹងភ្ញៀវទេសចរចិនចំនួន ១១ លាននាក់នៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឆ្នាំ ២០១៩ ដែលស្មើជាងមួយភាគបួននៃការមកដល់ទាំងអស់នៅឆ្នាំនោះ។ លោក Chattan Kunjara Na Ayudhya ទេសាភិបាលរង TAT ទទួលបន្ទុកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងបានប្រាប់សន្និសីទសារព័ត៌មានថា "សេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសចិនធ្វើឱ្យប្រជាជនព្រួយបារម្ភអំពីការចំណាយលើវិស័យទេសចរណ៍" ។ លោកបានបន្ថែមថា ការបាញ់ប្រហារនៅផ្សារទំនើបក្នុងទីក្រុងបាងកកក៏បានប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរផងដែរ។ គូរបញ្ចាក់ថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក៕

Comments

Related posts