ប្រជាពលរដ្ឋអរគុណ និងកោតសរសើរដល់អាជ្ញាធរនិងរាជរដ្ឋាភិបាល ចំពោះសុវត្ថិភាពទាំង៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក


វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៨ វិច្ឆិកា ២០២៣

b13-3

b12-4

b11-6

b10-8

b8-12

b7-13

b6-14

b5-14

b4-16

b3-17

b2-17

b1-17

b14-3
MC៖ ប្រជាពលរដ្ឋអរគុណនិងកោតសរសើរដល់អាជ្ញាធរនិងរាជរដ្ឋាភិបាល ដែលបានការពារសុខសុវត្ថិភាពយ៉ាងកក់ក្ដៅ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣  ដែលធ្វើឱ្យពួកគាត់បានដើរលេងកម្សាន្តប្រកប ដោយភាពសប្បាយរីករាយ។
លោក អ៊ុច សោប៊ុន ប្រជាពលរដ្ឋមកពីខេត្តក្រចេះ បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះជាលើកទីមួយដែលលោកបានមកមើលផ្ទាល់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញ ហើយពិតជារំភើបសប្បាយ ប្លែកភ្នែកនៅពេលធ្វើដំណើរមកដោយបានឃើញការអភិវឌ្ឍច្រើនមានស្ពាន ផ្លូវ និងអគារធំៗជាច្រើន។
បុរសមានវ័យជាង៧០ឆ្នាំរូបនេះ បន្ដថា ពេលមកដល់មជ្ឈមណ្ឌលកម្សាន្ត និងពិព័រណ៍កោះពេជ្រភ្លាម ក៏បានឃើញមានស្ដង់លក់ផលិតផលជាច្រើន មានការប្រគុំតន្រ្ដី មានពេទ្យ មានកងកម្លាំងការពារ ដែលធ្វើឱ្យការកម្សាន្តសប្បាយប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ។
 «ខ្ញុំមិនដែលមកទេអុំទូក ទើបតែមកលើកទីមួយហើយ មកលេងកូនលេងចៅមក មើលឃើញស្អាត វាប្លែកនៅទីក្រុង មកដល់គឺត្រូវតែរីករាយព្រោះឃើញគេដើរលេងសប្បាយ យើងកើតទុក្ខម៉េចកើតត្រូវតែសប្បាយដែរ»។
ចំណែក លោកស្រី ស សុជាតា ប្រជាពលរដ្ឋមកពីច្បារអំពៅ ក៏បានឱ្យដឹងដែរថា ឆ្នាំនេះមានប្រជាពលរដ្ឋច្រើនមកពីគ្រប់ទិសទី បានមកលេងកម្សាន្តមជ្ឈមណ្ឌលកម្សាន្ត និងពិព័រណ៍កោះពេជ្រនៅរាជធានីភ្នំពេញ នៃថ្ងៃព្រះរាជអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកគឺពិតជាសប្បាយ មានការលក់ផលិតផលជាច្រើន ជាពិសេសមានការប្រមូលសិនច្រើនទៀតផង។
សំឡេង២៖ «សប្បាយគេមានតង់ ហើយមានប្រម៉ូសិនជាច្រើនសប្បាយ ហើយស្អាត ប្លែកភ្នែកឱ្យតែបុណ្យអុំទុកដឹងតែមកលេងរាល់ឆ្នាំមិនដែរខានទេ ទោះបីមានអុំឬក៏អត់មានអុំក៏មកលេងដែរ»។
រីឯ លោក សារុន ជាប្រជាពលរដ្ឋមកពីភ្នំបាសិត ក៏បានឱ្យដឹងដែរថា ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក ធំហើយប្លែក មានស្ដង់លក់ទំនិញជាច្រើន មានឆាកប្រគុំតន្ដ្រី ពេទ្យ ពូលីសសម្រួលចរាចរណ៍ទោះបីជាមានមនុស្សច្រើនក៏ដោយក៏មិនស្ទះ ធ្វើឱ្យមានភាពកក់ក្ដៅ និងមានសុវត្ដិភាព។
 «ប្លែក និយាយរួមគឺសន្តិភាពដោយសារតែថ្នាក់ដឹកនាំបានរៀបចំមើលទៅ ធំជាងឆ្នាំកន្លងទៅ មានមនុស្សកាន់តែច្រើន តែមិនសូវស្ទះដូចឆ្នាំកន្លងទៅងាយស្រួលដើរលេង»។
សូមជម្រាបដែរថា នៅក្នុងតំបន់មជ្ឈមណ្ឌលកម្សាន្ត និងពិព័រណ៍កោះពេជ្រ មានស្តង់រាប់រយដែលលក់ទាំងផលិតផលប្រើប្រាស់ គ្រឿងបរិភោគ និងផលិតផលជាច្រើនប្រភេទទៀតដែលមានតម្លៃសរម្យ និងមានគុណភាពល្អ ព្រោះមានការចុះត្រួតពិនិត្យពីមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប ចុះស្រាវជ្រាវរកទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារជាដើម៕

Comments

Related posts