សម្រាក៣ថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបទទួលបានភ្ញៀវទេសចរមកកម្សាន្ត ជាង៩ម៉ឺននាក់

 

កែប៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខេត្តកែបបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៩ម៉ឺននាក់។ ដោយឡែកសម្រាប់ថ្ងៃទី២៨ ដែលជាថ្ងៃចុងក្រោយនេះ ខេត្តកែបបានទទួលអ្នកទេសចរសរុប ៣៦,៧៤២នាក់។ នេះបើតាមការបញ្ជាក់ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប នាមុននេះបន្តិច។

ក្នុងរបាយការណ៍ពីលោកសោម ចិន្តា បានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃការឈប់សម្រាកនេះ ចំនួនអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកែបមានចំនួនសរុប ៩២,៧៦១នាក់ ក្នុងនោះភ្ញៀវជាតិមាន ៩១,៩៦៥នាក់ និងភ្ញៀវអន្តរជាតិ ៧៩៦នាក់។

ក្រៅពីមកលេងកម្សាន្តនៅឯក្រុងកែប ក្នុងនោះគេសង្កេតឃើញសន្ទុះភ្ញៀវទេសចរបានសម្រុកទៅលេងកម្សាន្តនៅឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមថ្មីមួយទៀតរបស់ខេត្តកែប៕

រូបភាព:​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

 

FB_IMG_1701170417955

Comments

Related posts