បុណ្យ អុំទូក ៣ថ្ងៃ បាន បញ្ចប់ បន្សល់សំរាមយ៉ាងច្រេីនសន្ធឹកសន្ធាប់ដែលក្រុម ការងារ បោសសំអាត

 

      វិទ្យុជាតិកម្ពុជា ៖  ដោយ  ចន  ណារិទ្ធ

a11-72

a12-68

a13-54

a14-47

a15-35

a16-29

a17-26

a18-19

a19-10

a22-10

a20-12

a21-14

       រាជធានីភ្នំពេញៈ លោក  ស៊ូ  សាវ៉ន  ប្រធាន ការិយាល័យ សួនច្បារ  និង រុក្ខជាតិ នៃ មន្ទីរ សាធារណការ  និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យ ដឹងថា    ព្រះ រាជ ពិធី បុណ្យ អុំទូក ៣ថ្ងៃ បានបព្ចាប់ បានពិនិត្យឃេីញតាមទីតាំងសប្បាយភាព នានា មានគំនរសំរាម  យ៉ាង ច្រើន សន្ធឹកសន្ធាប់ នៅលេីសួនច្បារ  ដែល ក្រុម ការងារ បន្ត បោសសំអាត   ធ្វើ អនាម័យ  និង ដឹកចេញទៅទីលានចាក់សំរាម។  លោក បន្តថា  សម្រាប់ ព្រះ រាជ ពិធី បុណ្យ អុំទូក ឆ្នាំ នេះ  កម្លាំង ដែល ប្រចាំការ សម្រាប់ ការងារ  បោសសំអាត និង អនាម័យ  មាន ចំនួន ៣០៨នាក់  ក្នុង នោះ ក៏ មាន មន្ត្រី ជាប់ កិច្ចសន្យា ផងដែរ  ។
    លោក  ស៊ូ  សាវ៉ន  បាន បញ្ជាក់ ថា  សម្រាប់ ថ្ងៃ ទី ៣នេះ  កម្លាំង របស់ លោក  បានពង្រាយធ្វើ ការ បោសសំអាត  ចាប់តាំង ពី ម៉ោង ១២យប់ថ្ងៃ ទី ២៨ខែវិច្ឆិកា   និង បញ្ចប់ នៅ ម៉ោង៧ព្រឹក ថ្ងៃ ទី ២៩ខែ វិច្ឆិកា  ទេីបស្អាតរួចរាល់  ដោយ មាន កិច្ច សហការ ល្អ ជាមួយ  អាជ្ញា ធរខណ្ឌ ដូនពេញ   ក្រុមហ៊ុន ប្រមូល សំរាម  ដែល ធ្វើ ឱ្យ ការប្រមូលសំរាមបានលឿន ។ លោក បន្ត ថា  សម្រាប់ ព្រះរាជ ពិធី បុណ្យ អុំទូក ឆ្នាំ នេះ  បងប្អូន ប្រជាពលរដ្ឋ យើង មាន ការ យល់ដឹង ខ្ពស់ ក្នុង ការ ទុក ដាក់ សំរាមបានល្អប្រសេីរ  ៕

Comments

Related posts