ក្រសួងព័ត៌មាន បានដាក់ចេញចក្ខុវិស័យរបស់ខ្លួនប្រែក្លាយទៅជាស្ថាប័ន ទំនាក់ទំនង សាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល


វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ ខែ វិច្ឆិកា ២០២៣

a8-31

a9-25

a14-15

a11-21

a12-20

a13-15

a10-24
  MC៖ ក្រសួងព័ត៌មាន បានដាក់ចេញ ចក្ខុវិស័យរបស់ខ្លួនប្រែក្លាយទៅជាស្ថាប័នទំនាក់ទំនង សាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម សកម្ម ប្រសិទ្ធភាព និង ប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ។
ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មាន រយៈពេល១០០ថ្ងៃ ដើមអាណត្តិទី៧ នៃ រដ្ឋសភា នៅទីស្តីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើកិច្ចការ ងារ  សំខាន់ៗរបស់ក្រសួងព័ត៌មាន បានដាក់ចេញជាចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ។
    ឯកឧត្តមរដ្ឋមន្រ្តី បានបន្ដថា ក្នុងអាណត្តិទី ៧ នេះ ជាទិសដៅក្នុងបេសកកម្មការងារ ក្រសួង ព័ត៌មាន បានដាក់ចេញនូវសៀវភៅស ស្តីពីការដ្ឋានកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីបង្កើ ន ប្រសិទ្ធ ភាព និងប្រសិទ្ធផល នៃស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា “ ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន “នីតិកាលទី៧ នៃរដ្ឋសភា ( ឆ្នាំ២០២៣.២០២៨ )។
   សូមជម្រាបថា បេសកកម្មរបស់ក្រសួងព័ត៌មាន គឺការរៀបចំប្រពន្ធ័ និងយន្តការ គ្រប់គ្រង ព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន ក្នុងវិស័យព័ត៌មាន គឺជាចំណុចសំខាន់ដែល ត្រូវធ្វើ ក្នុងរយៈពេល ១០០ ថ្ងៃកន្លងមកនេះ រួមទាំងចំណុចគន្លឹះជាច្រើនទៀត ដូចជា ការចូលរួម គណនេយ្យភាព តម្លាភាព សុចរិតភាព និងឧត្តមភាព៕

Comments

Related posts