សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា សន្តិសុខថាមពល និងឯករាជ្យថាមពល គឺជាគោលដៅរបស់រាជរដ្ឋាភិបាល


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a7-33
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សន្តិសុខថាមពល និងឯករាជ្យថាមពល គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការ ឡើងថ្លៃអគ្គិសនី និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅកម្ពុជា ។
   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែង ដូច្នេះ     ក្នុង ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់ វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុក ថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
   សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់គោលដៅធ្វើយ៉ាងណា ដើម្បីជំរុញ វិស័យអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និង រោងចក្រ សហគ្រាសបានប្រើប្រាស់គ្រប់គ្រាន់។
   សម្តេចធិបតីបានបញ្ជាក់ថា សន្តិសុខថាមពលនេះ មានសារៈសំខាន់ណាស់ ដើម្បីអាច គ្រប់ គ្រង  ថាមពលបានដោយខ្លួនឯង សម្រាប់ធ្វើយ៉ាងណាឱ្យតម្លៃអគ្គិសនីនៅកម្ពុជាមានតម្លៃថោក ។
  សម្តេចធិបតីបានបញ្ជាក់ទៀតថា បើតម្លៃអគ្គីសនីមានតម្លៃថោក កម្ពុជាកាន់តែមានការអភិវឌ្ឍ និង ជំរុញការវិនិយោគកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និង សង្គមជាតិ។
« យើងដាក់គោលដៅធ្វើយ៉ាងណា ដើម្បីជំរុញវិស័យអគ្គិសនី  មិនត្រឹមតែដោះស្រាយ សម្រាប់ប្រជាពលរដ្ឋត្រូវការសាកទូរសព្ទនោះទេ គឺបើកឲ្យកូនរៀនពេលយប់ ត្រូវការធ្វើ អាជីវកម្មស្រួល ជាជាងប្រើប្រាស់ម៉ាស៊ីនភ្លើង និងទិញភ្លើងពីឯកជន។ សន្តិសុខថាមពលនេះ សំខាន់ណាស់ ព្រោះយើងមិនអាចពឹងដង្ហើមគេដករហូតនោះទេ បើសិនជាយើងមិនមាន សមត្ថភាព ខ្លួនឯង យើងនឹងជួបគ្រោះថ្នាក់ ដូច្នេះយើងខិតខំ ជាពិសេសអភិវឌ្ឍន៍វិស័យថាមពល គឺមិនមែនតែការកសាងវារីអគ្គិសនីទេ វារីអគ្គិសនីជាប្រភពមួយផលិតមានតម្លៃថោក។ ប្រសិន ថាមពលដំឡើងថ្លៃ យើងមានលទ្ធភាពទប់បាន។ សម្តេចបន្ថែមថា បើយើងគ្មានសន្តិសុខ ថាមពល យើងក៏មិនមានសន្តិសុខសេដ្ឋកិច្ច និងជីវភាពនោះដែរ។សេដ្ឋកិច្ចរបស់យើងមួយភាគធំ គឺពឹងផ្អែកទៅលើថាមពលអគ្គិសនីនេះហើយ អញ្ចឹងការធានាសន្តិសុខថាមពល គឺត្រូវតែធ្វើបន្ត ព្រោះវាសំខាន់ណាស់»៕

Comments

Related posts