ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រកស្រាយបញ្ហាទឹកជំនន់ នៅខេត្ត កំពង់ស្ពឺ កណ្តាល ខេត្តតាកែវ និងភ្នំពេញ

នៅទីស្តីការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ នារសៀល ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ នឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធន ធាន ទឹក និង ឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញ ចូលរួម កិច្ចប្រជុំ អន្តរ ក្រសួង ដើម្បី ពិភាក្សា ពី យន្តការដោះស្រាយបញ្ហា ទឹក ជំ នន់ នៅទូទាំង ប្រទេស ការកំណត់តំបន់ អាទិភាព ដោះ ស្រាយ និង យន្តការដោះស្រាយ បញ្ហាទឹកជំនន់ស្ទឹង ព្រែកត្នោត។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម កើត ឆែ អភិបាល រង សាលារាជធានីភ្នំពេញ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងនីមួយ ៗ ផងដែរ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បាន មានប្រសាសន៍ជម្រាប ដល់កិច្ចប្រជុំ អំពី ស្ថានភាព ទូទៅ នៃ ជំនន់ ក្នុង ក្របខណ្ឌ ទូទាំង ប្រទេស នាឆ្នាំកន្លងមក និងជំនន់ ក្នុងឆ្នាំ២០២៣ ដែលបង្កការខូចខាតហេដ្ឋា រចនាសម្ព័ន្ធទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច និងស្ថានភាពទូទៅនៃ ជំនន់ស្ទឹងព្រែកត្នោត រួមជាមួយវិធានការចំពោះមុខ ដើម្បីកាត់ បន្ថយ គ្រោះ ទឹកជំនន់។

 

ពាក់ព័ន្ធនឹងការកំណត់តំបន់ជន់លិចក្នុងអាងស្ទឹង និងទន្លេ ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ត តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទី១) តំបន់ជំនន់លិចទឹកជាប្រចាំ ទី២) តំបន់លិចទឹក ហើយ និងស្រកទៅវិញ និងទី៣) តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាន កំណត់ តំបន់លិចទឹកក្នុងអាងស្ទឹងព្រែកត្នោត ដើម្បីកាត់ បន្ថយ ការលិចលង់ ដែលបង្កឱ្យមាន ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សកម្មភាព សេដ្ឋកិច្ច និង អាយុ ជីវិតប្រជាពលរដ្ឋ តាមបណ្ដាខេត្ត កំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង ខាង ត្បូង រាជធានីភ្នំ ពេញ ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពី វិធានការហេដ្ឋារចនាសម្ព័ន្ធ ជាដំណោះស្រាយ កាត់ បន្ថយ ទឹកជំនន់ ១)បន្តអភិវឌ្ឍន៍ អាង ស្តុក ទឹកនៅផ្នែកខាងលើ ២)បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដោះ ទឹកជំនន់នៅផ្នែកខាងកណ្តាល និង ៣) បន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធដោះទឹក ជំនន់នៅ ផ្នែក ខាងក្រោម រួមជាមួយវិធានការមិន ហេដ្ឋា រចនាសម្ព័ន្ធ ធ្វើការពិភាក្សា និងទទួលយកនូវអនុសាសន៍ ពី ស្ថាប័ន ពាក់ព័ន្ធ។

 

សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែលមានប្រភពទឹកពីភ្នំខ្នងផ្សា ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានផ្លូវទឹ ក ធម្មជាតិប្រវែង ២៣២ គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ ភ្ជាប់ ជា មួយ ដៃស្ទឹងសំខាន់ៗ មួយចំនួនមាន ស្ទឹងតាសាល ស្ទឹងតាំងក្រាំង ស្ទឹងអារ៉ែង ស្ទឹងឃ្លៀច ស្ទឹងស្វាហាប់ ស្ទឹងស្រែខ្លុង និងអូរក្រាំងអំបិល និងមាន អាងស្តុកទឹកមេចំនួន៦ កន្លែង ទំនប់អាងទឹកតាសាល អាងទឹក អូរកូនត្រុំ អាងទឹកពាមល្វា អាងទឹកអូរតោង អាងទឹកចាន់ថ្នាល  និងអាងទឹកអូរស្យា៕D79EAC13-C9DB-4DDC-BCCF-BFF00CDC781CAF85369A-EF09-4C85-81C6-071337A4DB205ADE185A-DB7F-40E5-8A77-BA1A3854736C

Comments

Related posts