រាជរដ្ឋាភិបាល សម្រេចចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

 

វិទ្យុជាតិកម្ពុជា

a-94

a1-123

 

 

a2-122

a4-124

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេងទៀត ជាសមាជិក ។ ចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើតាមសេចក្តីសម្រេចដដែល តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។

សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុម ការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះឈ្វេងយល់ និងទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះ ស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា គោលនយោបាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕

Comments

Related posts