អ្នកឡើងភ្នំ ១១ នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួនក្នុងហេតុ ការណ៍ភ្នំភ្លើងផ្ទុះនៅឥណ្ឌូនេស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4172

IMG_4171

IMG_4174

អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ សាកសពអ្នកឡើងភ្នំ ១១ នាក់ត្រូវបានរកឃើញបន្ទាប់ពីភ្នំភ្លើង Marapi របស់ឥណ្ឌូនេស៊ី បានផ្ទុះ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនចំនួន ១២ នាក់ទៀតត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ លោក Jodi Haryawan អ្នកនាំពាក្យក្រុមជួយសង្គ្រោះក្នុងតំបន់បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៣ នាក់ទៀតត្រូវបានរកឃើញ នៅថ្ងៃចន្ទនេះ រួមជាមួយសាកសពអ្នកឡើងភ្នំទាំង ១១ នាក់ ក្នុងចំណោម ៧៥ នាក់នៅតំបន់ភ្នំភ្លើងផ្ទុះ។ អ្នកឡើងភ្នំចំនួន ៤៩ នាក់ត្រូវបានជម្លៀសចេញពីតំបន់នេះ ហើយភាគច្រើនកំពុងទទួល ការព្យាបាលរបួស។ លោក Jodi បានឱ្យដឹងទៀតថា ការផ្ទុះក្នុងទំហំតូចមួយកំពុងកើតមាននៅថ្ងៃចន្ទនេះ ធ្វើឱ្យការស្វែងរកអ្នកបាត់ខ្លួនត្រូវផ្អាកសិន។ គួរបញ្ជាក់ថា ភ្នំភ្លើង Marapi មានកម្ពស់ ២,៨៩១ ម៉ែត្របានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបញ្ចេញផេះរហូតដល់ ៣ គីឡូម៉ែត្រទៅលើអាកាស។ អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់ កម្រិតខ្ពស់បំផុតទី២ ហើយហាម ប្រាមអ្នកស្រុកចូលទៅក្បែររណ្ដៅភ្នំភ្លើងក្នុងចម្ងាយ ៣ គីឡូម៉ែត្រ៕

Comments

Related posts