ប្រធានាធិបតីអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បីជួបលោក ពូទីន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b9-21

b8-26

អន្តរជាតិ៖ វិមានក្រឹមឡាំងបានឱ្យដឹងថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់នឹងបំពេញ ទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីស្របពេលដែលប្រទេសទាំងពីរបន្តរឹតបន្តឹងចំណងទាក់ទងផ្នែកសេដ្ឋកិច្ចក៏ដូចជាយោធាចំពោះមុខការដាក់ទណ្ឌកម្មរបស់ក្រុមលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃអង្គារនៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ព័ត៌មានពាក់ ព័ន្ធគម្រោងទស្សនកិច្ចរបស់ លោក Raisi  លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឆ្លើយតបថា "ខ្ញុំអាចបញ្ជាក់បានគឺនឹងមានកិច្ចចរចា រវាងរុស្ស៊ី-អ៊ីរ៉ង់ នៅថ្ងៃទី៧ ខែធ្នូ"។ លោក ពូទីន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ង់កាលពីខែកក្កដា ឆ្នាំមុន ហើយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានធ្វើដំណើរទៅទីក្រុងតេហេរ៉ង់ កាលពីខែតុលា ឆ្នាំនេះ ដើម្បីបើកកិច្ចពិភាក្សា ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសក្នុងតំបន់។ មុនមានការទទួលស្គាល់ពីវិមានក្រឹមឡាំងប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់ Irna បានរាយការណ៍ថា លោកប្រធានាធិបតីអ៉ីរ៉ង់ នឹងធ្វើដំណើរមកកាន់ទីក្រុងម៉ូស្គូ តាមការអញ្ជើញរបស់លោក ពូទីន ហើយបញ្ហាទ្វេភាគីរួមមានទាំងទំនាក់ទំនងសេដ្ឋកិច្ចព្រមទាំងការជជែកអំពីបញ្ហាក្នុងតំបន់ក៏ដូចជា អន្តរជាតិ ជាពិសេសស្ថានការណ៍នៅតំបន់ហ្កាហ្សា។ ក្រុមលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ បានជួយគាំទ្រសង្រ្គាមឈ្លានពានរបស់ រុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការផ្តល់យន្តហោះដ្រូនយ៉ាងច្រើន រួមទាំងសព្វាវុធផ្សេងទៀត៕

Comments

Related posts