ការមកដល់របស់ភ្ញៀវទេសចរនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែនៅក្នុងខែវិច្ឆិកា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4322

IMG_4324

IMG_4321

អន្តរជាតិ៖ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា (SLTDA) បានឱ្យដឹងថា ប្រទេសស្រីលង្កាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៥១,៤៩៦ នាក់នៅក្នុងខែវិច្ឆិកា ដែលជាចំនួនភ្ញៀវទេសចរប្រចាំខែខ្ពស់បំផុតដែលខ្លួនបានទទួលក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើ យោង តាម SLTDA បានឱ្យដឹងថា នេះ ជា លើក ទី មួយ ហើយ បន្ទាប់ ពី ខែ ធ្នូ ឆ្នាំ ២០១៩  ដែល ចំនួន ភ្ញៀវ ទេសចរ នៅប្រទេស នេះមានចំនួន ១៥០,០០០ ក្នុង មួយ ខែ ។ យោងតាម   SLTDA បានឱ្យដឹងថា ការមកដល់នៃភ្ញៀវទេសចរដ៏ច្រើនរបស់ប្រទេសស្រីលង្កាសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះមានចំនួន ១,២៧ លាននាក់។ ប្រហែល ២០ ភាគរយនៃចំនួនអ្នកទេសចរសរុបមកពីប្រទេសឥណ្ឌា ជាមួយនឹងទីផ្សារសំខាន់ៗផ្សេងទៀតរួមមាន រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន សហរដ្ឋអាមេរិក និងបារាំង។ វិស័យទេសចរណ៍គឺជាអ្នកបង្កើតប្រាក់ចំណូលបរទេសកំពូលមួយរបស់ប្រទេសស្រីលង្កា។ រដ្ឋាភិបាលបានលើកលែងថ្លៃសេវាទិដ្ឋាការសម្រាប់ជនជាតិចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន នៅចុងខែវិច្ឆិកា ដើម្បីជំរុញទេសចរណ៍ក្នុងរដូវកាលខាងមុខ៕

Comments

Related posts