អ៊ីរ៉ង់បានប្រកែកថា មិនបានចូលរួមក្នុងសកម្មភាពណាមួយ ប្រឆាំងនិងកងកម្លាំងយោធាអាមេរិកនោះទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4339

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា លោក Saeid Iravani បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសរបស់ខ្លួនមិនបានចូលរួមក្នុងសកម្មភាពណាមួយ ឬធ្វើការវាយប្រហារលើកងកម្លាំងយោធាសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ចំពោះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងដែនទឹកនៃតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ ក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមាន "ហេតុផលជាច្រើនដើម្បីជឿថា ការវាយប្រហារទាំងនេះ និងដែលចេញពីក្រុមហ៊ូទី គឺពិតជាមានអ៊ីរ៉ង់ជាខ្នងបង្អែក"។ គួរបញ្ជាក់ថា ឧប្បត្តិហេតុថ្មីចុងក្រោយគឺកប៉ាល់ពាណិជ្ជកម្មចំនួន ៣ គ្រឿងបានរងការវាយប្រហារនៅចំណុចដែនទឹកអន្តរជាតិនៃភាគខាងត្បូងសមុទ្រក្រហម កាលពីចុងសប្តាហ៍មុន។ ក្រុមហ៊ូទី ក៏បានទទួលស្គាល់ការបាញ់យន្តហោះដ្រូន និងមីស៊ីល លើនាវាអ៉ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះផងដែរ៕

Comments

Related posts