លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរ បានបង្ហាញនូវមោទនភាព អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សែនយូរលង់ របស់ជាតិសាសន៍ខ្មែរដ៏ចំណាស់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

a29-5

a31-3

a25-10

a26-10

a27-7

a28-7

a24-14

a23-14

a30-4

MC. ព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលនឹងប្រារព្ធឡើងរយៈពេល១០ ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា  ព្រមទាំងវត្តមានថ្នាក់ ដឹកនាំជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត។
   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងឱកាសនោះថា ពិធីបុណ្យរំលឹកគុណអង្គរ ប្រារព្ធឡើងដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ដែលបានខិតខំកសាង ថែរក្សាការពារ និងអភិរក្សរមណីយដ្ឋានអង្គរមរតកវប្បធម៌ដ៏មានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន។ លោកជំទាវថា ម្យ៉ាងទៀតការរៀបចំពិធីនេះ ក៏ជាការបង្កើតនូវប្រពៃណី និងវប្បធម៌ដឹងគុណ ដែលជាតម្លៃផ្នែកសីលធម៌ សម្រាប់អ្នកជំនាន់ក្រោយចេះចងចាំ និងស្គាល់ពីប្រភពអរិយធម៌ ដែលបុព្វបុរសបានបន្សល់ទុក មិនខុសនឹងអ្វីដែលដាស់ស្មារតីដល់យុវជន និងយុវតីកន្លងមកថា ផឹកទឹកឱ្យនឹកប្រភព។
លោកជំទាវមានប្រសាសន៍ទៀតថា ការរំលឹកគុណនេះ ក៏ដើម្បីបង្ហាញនូវមោទនភាព អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សែនយូរលង់ របស់ជាតិសាសន៍ខ្មែរដ៏ចំណាស់មួយនេះ។ បន្ថែមពីនេះ ក៏ចូលរួមចំណែកផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរនិងអាចបន្តមើលឃើញសក្ខីកម្មស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ប្រកប ដោយទេពកោសល្យខ្ពស់ និងកាន់តែធ្វើឱ្យប្រាកដឡើងនៃការចែងនៅក្នុងរដ្ឋធម្មនុញ្ញ នូវពាក្យគន្លឹះមួយចំនួនដូចជា«យើងប្រជារាស្ត្រខ្មែរភ្ញាក់រលឹក រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ឱ្យទៅជាកោះសន្តិភាពឡើងវិញ»។ ក្រោមហេតុផលនេះ ទើបសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមនៃយើង បានបណ្តុះនូវពាក្យស្លោក អរគុណសន្តិភាព ដើម្បីបន្តនូវរដ្ឋធម្មនុញ្ញ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ។
 ក្រោមការដឹងនាំប្រកប ដោយគតិបណ្ឌិត និងទស្សនៈវែង ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងការបន្តស្មារតីដ៏ត្រឹម ត្រូវ និងប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យវប្បធម៌និងទេសចរណ៍ ត្រូវបានមើលឃើញថាកំពុងមានវឌ្ឍនភាព និងជាវិស័យមានភាពប្រទាក់ក្រឡាគ្នា គំាទ្រគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ជាក់ស្តែងកិច្ចអភិរក្ស និងការអភិវឌ្ឍននៅក្នុងរមណីយ ដ្ឋានអង្គរទាំងមូល មានការផ្លាស់ប្តូរប្រកបដោយសោភណភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ ដែលត្រូវបានទទួល ស្គាល់ពីសាធារណជន ពិសេសភ្ញៀវបរទេស ដែលធ្លាប់មកទស្សនាទឹកដីអង្គរកាលពីមុនថា ពិតជាមានការរីកចម្រើន និងកោតសរសើរចំពោះការប្រែក្លាយជាវិជ្ជមាន។
    សូមជម្រាបផងដែរថា មកដល់ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៣ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ៕

Comments

Related posts