សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្ស

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

b7-14

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទ បុរាណឱ្យបានគង់វង្ស ដើម្បីអភិរក្សមរតកដូនតា និងទុកឱ្យកូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន និងខិតខំអភិវឌ្ឍន៍ អភិរក្សតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរ ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត ដូច្នេះហើយបានជារាជរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែង ដើម្បីអភិរក្សមរតកដូនតា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនា ដែលវានឹងផ្តល់ផល ប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕

Comments

Related posts