បារាំង អាល្លឺម៉ង់ អ៊ីតាលី គាំទ្រការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងតម្រង់គោលដៅក្រុមហាម៉ាស

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4782

IMG_4785

IMG_4780

អន្តរជាតិ៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានអំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើតកម្មវិធីដាក់ទណ្ឌកម្មពិសេសមួយ សំដៅលើក្រុមហាម៉ាស់ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីពិចារណាពីជំហានបន្ទាប់ដែលអាចកើតមានក្នុងការដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងលិខិតផ្ញើជូនប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell រដ្ឋមន្ត្រីការបរទេសនៃប្រទេសធំៗទាំងបីខាងលើបាននិយាយថា វាជារឿងសំខាន់សម្រាប់សហភាពអឺរ៉ុបក្នុងការចាត់វិធានការចាំបាច់ទាំងអស់ប្រឆាំង នឹងក្រុមភេរវករហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួន។ លិខិតបានបន្តលើកឡើងថា "នេះមានន័យថាអឺរ៉ុបនឹងកាន់តែមានការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស់ ព្រមទាំងការដាក់ឱ្យក្រុមនេះឱ្យនៅឯកាជាលក្ខណៈអន្តរជាតិ ដោយនឹងគ្មានឱកាសក្នុងការវិលត្រឡប់ទៅតំណាងប្រជាជនប៉ាឡេស្ទីនទៀតទេ"។ ក្រមហាម៉ាសត្រូវបានសហភាពអឺរ៉ុបចុះបញ្ជីជាអង្គការភេរវកររួចស្រេចទៅហើយ ដែលមានន័យថា មូលនិធិ ឬទ្រព្យសម្បត្តិរបស់ពួកគេដែល មាននៅសហភាពអឺរុបត្រូវតែបាន បង្កក៕

Comments

Related posts