ប៉ាគីស្ថានចង់ទទួលយកបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អវិស័យសុខាភិបាល

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4808

IMG_4813

IMG_4810

អន្តរជាតិ៖ លោក Anwar-ul-Haq Kakar នាយករដ្ឋមន្ត្រីចាំផ្ទះប៉ាគីស្ថានបាននិយាយថា ប្រទេសរបស់លោកចង់ទទួល យកបច្ចេកវិទ្យាទំនើបដើម្បីកែលម្អវិស័យថែទាំសុខភាពបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកនាយករដ្ឋមន្ត្រីបាននិយាយនៅពេលថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាស្តីពីបច្ចេកវិទ្យាសុខភាពថា "ការមកដល់នៃបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាលគឺជាពេលវេលាដ៏រំភើបមួយសម្រាប់អ្នកជំងឺនៅក្នុងប្រទេសប៉ាគីស្ថាន អ្នកផ្តល់សេវាថែទាំសុខភាព ក៏ដូចជារដ្ឋាភិបាល"។ ដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមផ្សេងៗដែលប្រទេសនេះបាននិងកំពុងអនុវត្តដើម្បីជំរុញប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន លោក Kakar បាននិយាយថា ប្រទេសប៉ាគីស្ថានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបសម្រាប់ការពង្រឹងលទ្ធភាពទទួលបានការថែទាំសុខភាពបង្ការ និងព្យាបាលសម្រាប់ប្រជាជន ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត។ លោកបានបន្តថា សក្តានុពលនៃបច្ចេកវិទ្យាដើម្បីកែទម្រង់ការថែទាំសុខភាពគឺធំធេងណាស់ ហើយបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត គឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីធានាការធ្វើរោគវិនិច្ឆ័យបានលឿនជាងពេលណាទាំងអស់៕

Comments

Related posts