ថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«អត្ថប្រយោជន៍នៃ ប.ស.ស.ចំពោះបុគ្គលស្វ័យនិយោជន៍»

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ឱ្យកាន់តែស៊ីជម្រៅពីគុណតម្លៃនៃ«ប.ស.ស.»ចំពោះបុគ្គលស្វ័យនិយោជន៍ នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«អត្ថប្រយោជន៍នៃ ប.ស.ស.ចំពោះបុគ្គលស្វ័យនិយោជន៍»។ រហូតមកដល់ពេលនេះ តើដំណើរការការងាររបស់«ប.ស.ស.» លើផ្នែកបុគ្គលស្វ័យនិយោជន៍ មានស្ថានភាពល្អប្រសើរកំរិតណា? តើអ្វីទៅជាអត្ថប្រយោជន៍ដែលបុគ្គលស្វ័យនិយោជន៍ទទួលពី ប.ស.ស.? ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់អស់លោកអ្នកជុំវិញប្រធាននេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ 
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

photo_2023-12-12_18-51-19

Comments

Related posts