ឆ្នាំ២០២៣នេះការដាំដំណាំដំឡូងមីរបស់កសិករនៅខេត្តស្ទឹងត្រែងកើនឡើងជាងមួយម៉ឺនហិកតា

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន

IMG_4840

IMG_4842

IMG_4841

IMG_4851

IMG_4849

IMG_4845

IMG_4843

ស្ទឹងត្រែង៖  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា  កសិករបានប្រឹងប្រែងជំរុញដល់ការដាំដុះបន្ថែមដំណាំដំឡូងមី  បានកើនឡើងជាងមួយម៉ឺនហិកតាបន្ថែមទៀតនៅឆ្នាំ២០២៣នេះ  ព្រោះទីផ្សារល្អប្រសើរ ។
         ក្នុងសកម្មភាពចុះបង្ហាញពីបច្ចេកទេសថែទាំនិងដាំដុះដំណាំដំឡូងមីនៅខេត្តស្ទឹងត្រែងថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣នេះលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ឆ្នាំនេះវិស័យកសិកម្មមានការអភិវឌ្ឍឈានឡើងជាងឆ្នាំ២០២២ ដែលជាសន្ទុះមួយបង្ហាញពីការខិតខំប្រឹងប្រែងរបស់កសិករ   បន្ទាប់ពីពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសស្តីពីដាំដុះដំណាំផ្សេងៗរួចមក។
     លោកថា៖កិច្ចការងារដាំដុះនេះកសិករភាគច្រើនអនុវត្តន៍ទៅបានតាមការណែនាំរបស់មន្ត្រីជំនាញនិងចេះជ្រើសរើសពូជបានល្អ យកទៅដាំដុះ   តែក៏នៅមានកសិករមួយចំនួនមិនទាន់អនុវត្តន៍បានមួយរយភាគរយនៅឡើយទេ។
លោកបញ្ជាក់៖ «អ៊ីចឹងហើយបានជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានតួនាទីក្នុងការផ្សព្វផ្សាយអប់រំនេះ  គឺយើងនៅតែបន្តចុះទៅ ធ្វើការបណ្ដុះបណ្ដាលធ្វើការណែនាំទៅដល់បងប្អូន ឱ្យគាត់ដាំទៅតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលច្រើន ទទួលនូវចំណូលច្រើន ជីវភាពគ្រួសាររបស់ពួកគាត់»។
   លោកយ៉ាន់មករាកសិករនៅភូមិចម្ការលើ  ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ នេះជាយុទ្ធសាស្ត្រមួយដែលប្រជាកសិករយើងកំពុងនាំគ្នាអនុវត្តន៍ គួបផ្សំនឹងមន្ត្រីជំនាញកសិកម្មបានចែកពូជដំឡូង(ខេយូ៥០សិប)ឱ្យបន្ថែមទៀត  ។
      លោកបន្តថា៖យន្តការនេះបានជំរុញលើកទឹកចិត្តកសិករខិតខំដាំដំឡូងមីបានច្រើនគ្នា ហើយប្រជាកសិករខ្លះគាត់ក៏បានកាត់ចន្ទីចោលងាកមកដាំដំឡូងមីវីញ  ព្រោះ២ឆ្នាំចុងក្រោយនេះ ងាយស្រួលលក់និងមានតម្លៃខ្ពស់  ហើយក៏ងាយស្រួលថែទាំជាងចន្ទីដែរ  ។
        លោកចេង ហ័រ អ្នកប្រមូលទិញផលដំឡូងមីនិងគ្រាប់ស្វាយចន្ទីនៅភូមិអន្លង់ស្វាយ ឃុំអូររៃបានបញ្ជាក់ថា៖ដំឡូងមីស្រស់នៅខេត្តស្ទឹងត្រែងមានតម្លៃចាប់ពី៣៨០រៀលទៅ៤៣០រៀលក្នុងមួយគីឡូក្រាម   ចំណែកដំឡូងស្ងួតមានតម្លៃ៩២០ទៅ១០២០រៀល   ក្នុងមួយគីឡូក្រាម។
   លោកបន្តថា៖   តម្លៃនេះពិតជាបានផ្តល់ការលើកទឹកចិត្តដល់កសិករយើងកាន់តែ រួមគ្នាខិតខំដាំដុះបន្ថែមទៀតតាមការណែនាំរបស់មន្ទីរ  និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងកសិករដាំដំឡូងមីបានជាង៤ម៉ឺនហិកតា នៅឆ្នាំ២០២៣នេះ ហើយទិន្នផលនាំចេញទៅទីផ្សារបាន៥២៤.២៨០តោន  ចំនួននេះបានបង្ហាញពីការពង្រីកខ្សែសង្វាក់ទីផ្សារនាំចេញជាមួយនឹងការចុះកិច្ចសន្យាទិញលក់ តាមរយៈជាសហគមន៍ដំឡូងមី  និងរៀបចំឱ្យសហគ្រាសប្រមូលទិញ នៅតាមមូលដ្ឋាន ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ៕

Comments

Related posts