ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញសម្រាប់អង្គភាពក្រោមឱវាទក្រសួងអនុវត្ត រួមមាន០៥ចំណុចធំៗ ដើម្បីធានាប្រសិទ្ធភាពការងារ

 

វិទ្យុជាតិកម្ពុជា៖
នារសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈធំៗចំនួន ០៣ រួមមាន៖ (១)ប្រកាសតែងតាំង និងប្រគល់ភារកិច្ចសមាសភាពថ្នាក់ដឹកនាំក្រសួង ថ្នាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន និងអនុប្រធាននាយកដ្ឋាន សរុបចំនួន ០៩រូប (២)បូកសរុបលទ្ធផលរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាព ១០០ថ្ងៃ របស់អង្គភាពជំនាញក្រោមឱវាទក្រសួងនៅថ្នាក់កណ្តាល និង (៣)ការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងទិសដៅអនុវត្តការងារបន្ត ព្រមទាំងគោលការណ៍ណែនាំថ្មីៗ និងវិធានគន្លឹះរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តនៅតាមអង្គភាព ឱ្យមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់។

គួរលើកឡើងដែរថា អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានដាក់ចេញសម្រាប់អង្គភាពក្រោមឱវាទក្រសួងអនុវត្ត រួមមាន០៥ចំណុចធំៗ ដូចជា៖ (១)ពង្រឹងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចនៅក្នុងអង្គភាព (២)ពង្រឹងការទទួលខុសត្រូវ និងកំណត់ទិសដៅការងារឱ្យចំជំនាញ (៣)ពង្រឹងការរៀបចំផែនការហិរញ្ញវត្ថុឱ្យចំគោលដៅ និងកំណត់អាទិភាពចំណាយឱ្យបានច្បាស់លាស់ (៤)រៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៤ ឱ្យបានលម្អិតនិងគ្រប់ជ្រុងជ្រោយ និង (៥) ពង្រឹងសមត្ថភាពមន្ត្រីឱ្យចំគោលដៅ ទាំងផ្នែកច្ចេកទេស ទាំងសតិអារម្មណ៍ និងផ្នែកនយោបាយ៕photo_2023-12-12_21-00-48photo_2023-12-12_21-00-49 (3)photo_2023-12-12_21-00-49photo_2023-12-12_21-00-49 (2)

Comments

Related posts