សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានប្រគល់អំណោយជាអង្ករវីតាមីនចំនួន១០០កេសជូនសមាគមសំនៀងជនពិការ

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស រួមនិងលោកជំទាវជាថ្នាក់ដឹកនាំបាននាំយកនូវអង្ករវីតាមីនចំនួន១០០កេសទៅផ្ដល់ជូនសមាគមសំនៀងជនពិការដែលឋិតនៅភូមិជម្រៅ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។
លោកជំទាវ ញ៉ែម មរតក ប្រធានកិត្តិយសសមាគមសំនៀងជនពិការ មានប្រសាសន៍ថា សមាគមសំនៀងជនពិការបានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០១២ ដែលមានឯកឧត្តម ចាប តូ ជាប្រធានសមាគម ហើយសមាគម មួយនេះ  បានជួយដល់អ្នកមានពិការភាព ឱ្យមានជំនាញចម្រៀង តន្រ្តី ពិធីការ និងម៉ាស្សា ដើម្បីឱ្យពួកគេ មានជំនាញប្រកបមុខរបរចិញ្ចឹមជីវិត និងកាត់បន្ថយភាពក្រីក្រ។ សព្វថ្ងៃសមាគមតន្រ្តីសំនៀងជនពិការ មានសមាជិកជាង៧០០នាក់ ដែលភាគច្រើនជាជនមានពិការភាពភ្នែក។
សមាគមសំនៀងជនពិការពិតជាមានភ័ព្វវាសនាជាខ្លាំង ដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់សព្វព្រះហឬទ័យប្រោសប្រទាននូវព្រះរាជទ្រព្យ សម្រាប់ទិញដឹកនាំកសាងសមាគម និងជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចប្រែក្លាយពីដីទទេស្អាត ឱ្យមានហេឋារចនាសម្ព័ន្ធ សំណង់អគារដ៏សមរម្យមួយសម្រាប់ការរស់នៅនៃជនមានពិការភាពទូទៅ ជាពិសេសជនពិការភាពភ្នែក។ លោកជំទាវ ញ៉ែម មរកត បន្តថា ក្រោមក្តីសន្តោសប្រោសប្រណី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យជនពិការភាពភ្នែក ទាំងអស់មានក្តីសង្ឃឹមដោយមានទីកន្លែងស្នាក់នៅសមរម្យ ទទួលបានការសិក្សារៀនសូត្រទៅលើជំនាញប្រចាំជីវិត ដែលធ្វើ ឱ្យជនមានពិការភាព អាចមានសមត្ថភាពដូចទៅនិងមនុស្សធម្មតាដែរ។
ឯកឧត្តម  ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និង អតីតយុទ្ធជន និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្ដៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានអះអាងថា «យើងខ្ញុំជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។ ជនមានពិការភាពទាំងអស់គ្នា សូមអរគុណសន្តិភាព! សូមអរគុណសម្តេចតេជោ! សូមអរគុណអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន! និងសូមអរគុណកាកបាទក្រហមកម្ពុជា!។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិតពេជ្យ ច័ន្ទមុន្នី ពិសេសគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យសក្តិសមថា ពិការកាយ តែមិនពិការចិត្ត។

 លោកជំទាវបន្តថា  រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះ ជនមានពិការភាពទទួលបានការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច មានលទ្ធភាពចូលរួម និងឧបត្ថម្ភដល់គ្រួសារ សហគមន៍ និងជីវិតនយោបាយមានបទពិសោធន៍នឹងការរើសអើងតិចជាងមុន និងធ្វើឱ្យមានការប្រសើរឡើងផ្នែកសតិអារម្មណ៍ពីតម្លៃខ្លួនឯង ទំនុកចិត្ត និងឯករាជ្យភាព ជាដើមដូច្នេះសូមអោយបងប្អូនដែលមានពិការភាព ទាំងអស់កុំអស់សង្ឃឹមនិងបន្តដំណើរទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងខ្លួននាពេលអនាគត៕photo_2023-12-12_21-31-31photo_2023-12-12_21-31-35photo_2023-12-12_21-31-38photo_2023-12-12_21-31-43photo_2023-12-12_21-31-46photo_2023-12-12_21-31-49photo_2023-12-12_21-31-53photo_2023-12-12_21-31-56photo_2023-12-12_21-31-59photo_2023-12-12_21-32-09photo_2023-12-12_21-32-13photo_2023-12-12_21-32-17photo_2023-12-12_21-32-21photo_2023-12-12_21-32-24photo_2023-12-12_21-32-28photo_2023-12-12_21-32-33photo_2023-12-12_21-32-36photo_2023-12-12_21-32-40photo_2023-12-12_21-32-42photo_2023-12-12_21-32-45photo_2023-12-12_21-32-50photo_2023-12-12_21-32-55photo_2023-12-12_21-33-01

photo_2023-12-12_21-33-05

Comments

Related posts