កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ ផ្លូវជាតិលេខ៣

វិទ្យុជាតិកម្ពុជា៖

កំពង់ស្ពឺ៖កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះនៅតាមផ្លូវជាតិលេខ៣ដើម្បីការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដំណើរ។

 

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ  នៅតាមផ្លូវជាតិលេខ៣ នាយប់ថ្ងៃ​ទី១២ខែធ្នូ ឆ្នាំ២០២៣នេះ លោកវសេនីយ៍ត្រី សំ ហេង នាយប៉ុស្តិ៍នគរបាល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារអន្តរាគមន៍ បានចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ  នៅតាមផ្លូវជាតិលេខ៣ ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗ ជាពិសេស គឺបទល្មើសពាក់ព័ន្ធគ្រឿងញៀន ដែលជាបញ្ហាប្រឈម ដែលយើងត្រូវតែលុបបំបាត់អោយអស់ពីក្នុងមូលដ្ឋាន។

 

លោកវសេនីយ៍ត្រី សំ ហេង បានបញ្ជាក់ថា ការចុះល្បាតចល័តក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះនៅតាមផ្លូវជាតិលេខ៣នេះដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអ្នកដំណើរធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។

 

សូមបញ្ជាក់ថា ប៉ុស្តិ៍នគរបាល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់កម្លាំងចុះត្បាតនៅតាមមូលដ្ឋានទាំងយប់ទាំងថ្ងៃជាប្រចាំ និងចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមមាន- ផលប៉ះពាល់នៃគ្រឿងញៀន - ច្បាប់ចរាចរណ៍ផ្លូវគោក- ហឹង្សាក្នុងគ្រួសារ- ក្មេងទំនើង - ការងារអត្តសញ្ញាណកម្ម-និងការងារផ្តល់សេវារដ្ឋបាលផ្សេងៗដល់ប្រជាពលរដ្ឋជារៀងរាល់សប្ដាហ៍ផងដែរ៕56CD7FB6-979C-46F5-82B5-04F9D4764956

0D007FB6-D13D-4911-9975-2CBECFC88C14

Comments

Related posts