ចារកម្មអាមេរិកវាយតម្លៃថា កងទ័ពរុស្ស៉ី ៣១៥,០០០ នាក់ស្លាប់ និងរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-9

a26-12

អន្តរជាតិ៖ របាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថាសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យកងទ័ពរុស្ស៉ី ៣១៥,០០០ នាក់ស្លាប់ និងរងរបួស ហើយតួលេខនេះស្មើនឹងជិត ៩០ ភាគរយនៃកងទ័ពដែលរុស្ស៉ីបានបញ្ជូនឱ្យទៅធ្វើសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ របាយការណ៍ខាងលើដដែលក៏បានវាយតម្លៃដែរថា ការខាតបង់ទាំងកងទ័ព និងសព្វាវុធនៅក្នុងសង្រ្គាមនៅអ៊ុយក្រែនអាចនឹងធ្វើឱ្យរុស្ស៉ីត្រូវចំណាយពេលដល់ទៅ ១៨ ឆ្នាំដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនឡើងវិញ។ ជុំវិញរបាយការណ៍នេះដែរ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក បានរុញឱ្យទៅសួរក្រសួងការពារជាតិរុស្ស៉ី តែក្រសួងមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ធ្លាប់បានវាយតម្លៃថារុស្ស៉ីបានចាប់ផ្ដើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់កងទ័ព ៣៦០,០០០នាក់ ហើយទើបមកទល់នឹងពេលនេះរបាយការណ៍ខាងលើបានរកឃើញថាកងទ័ពរុស្ស៉ី ៣១៥,០០០នាក់បានស្លាប់ និងរងរបួស ឬស្មើនឹង ៨៧ ភាគរយនៃកងទ័ពមុនបញ្ជូនទៅធ្វើសង្រ្គាម ប៉ុន្តែកន្លងមក ក្រុមមន្ត្រីរុស្ស៉ីបានចោទថាការវាយតម្លៃរបស់សហរដ្ឋអាមេរិកគឺជាការបំប៉ោងតួលេខ៕

Comments

Related posts