ប្រមុខការពារជាតិកូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងថា មានជម្រើសពីរគឺសន្តិភាព និងការខ្ទេចខ្ទីហិនហោច

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a26-3

a27-2

a28-1

អន្តរជាតិ៖ កាលពីថ្ងៃពុធ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសកូរ៉េខាង ត្បូងបានចេញមុខប្រើសម្តីព្រមានធ្ងន់ៗដាក់កូរ៉េខាងជើង ប្រសិនបើប្រទេសជិតខាងខ្លួនមួយនេះ ហ៊ានធ្វើសកម្មភាពគ្មានការគិតគូរវែងឆ្ងាយណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការប្រើវោហាសាស្រ្តធ្ងន់ៗពីសំណាក់ទីក្រុងសេអ៊ូលធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសកាលពីខែមុន អំពីការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ជាមួយកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ មុនកូរ៉េខាងជើងសម្រេចដូច្នោះ គឺកូរ៉េខាងត្បូងបានប្រកាសផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងនោះ ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ប្រមុខការពារជាតិកូរ៉េខាងត្បូងបាន និយាយថា "កូរ៉េខាងជើងមានជម្រើសតែ២គត់ គឺសន្តិសុខនិងការខ្ទេចខ្ទីហិនហោច។ បើកូរ៉េខាងជើងហ៊ានធ្វើសកម្មភាពគ្មានការគិតគូរពិចារណាវែងឆ្ងាយ ដែល ប៉ះពាល់ដល់សុខសន្តិភាពនោះមានតែការខ្ទេចខ្ទីយ៉ាងខ្លាំងក្លាធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលនឹងនៅរង់ចាំពួកគេ"៕

Comments

Related posts