សម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ប្តេជ្ញាយកជ័យជម្នះលើរបបផ្តាច់ការនៃប្រទេសមីយ៉ាន់ម៉ា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a31

a29-1

a30-1

អន្តរជាតិ៖ សម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចនៅប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ដើម្បីយកជ័យជម្នះលើ "របបផ្តាច់ការ" នៃប្រទេសមួយនេះ ខណៈប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលយោធាទើបតែអះអាងថា ខ្លួនបានបើកកិច្ចចរចាក្រោមការសម្រុះសម្រួលរបស់ចិនជាមួយក្រុមឧទ្ទាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការប្រយុទ្ធគ្នាបានកើនឡើងខ្លាំងក្នុងអំឡុងពេល ៦ សប្តាហ៍ចុងក្រោយនេះនៅមីយ៉ាន់ម៉ា ចាប់តាំងពីសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធខាងលើហៅថា Three Brotherhood Alliance បានរួមដៃគ្នាបើកការវាយឆ្មក់ទ្រង់ទ្រាយធំលើកងកម្លាំងនៃរបបយោធា នៅឯតំបន់ព្រំប្រទល់ភាគខាងជើងជាប់នឹងប្រទេសចិន។ ការប្រយុទ្ធគ្នាផ្ទុះខ្លាំងនៅរដ្ឋ Shan ភាគខាងជើង ប៉ុន្តែទន្ទឹមគ្នានេះ វាក៏បានរីករាលដាលដល់ភាគខាងលិចនិងខាងកើតប្រទេសផងដែរ ហើយបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសខ្លួនចេញពីផ្ទះសំបែង។ សម្ព័ន្ធភាព Three Brotherhood Alliance បាននិយាយថា "ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ត្រូវសម្រេចបាន ប៉ុន្តែការសម្រេចឱ្យបានគោលដៅពេញលេញ គឺត្រូវការពេលវេលាបន្ថែម និងការប្រឹងប្រែងបន្តទៅមុខឥតឈប់ឈរ។ ការតាំងចិត្តប្តេជ្ញារបស់យើងគឺនៅរឹងមាំដដែលជាមួយប្រជាជនមីយ៉ាន់ម៉ាទាំងអស់"។ សម្ព័ន្ធភាពចលនាប្រដាប់អាវុធនេះ មិនបានលើកឡើងអំពីកិច្ចចរចាឡើយ៕

Comments

Related posts