ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១,០៩% នៅក្នុងខែវិច្ឆិកា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-60

a13-67

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១,០៩ ភាគរយដល់ ២,៤២ លានតោននៅក្នុងខែវិច្ឆិកាបើធៀបនឹងខែមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលដូងប្រេងម៉ាឡេស៊ីបានបង្ហាញថា ផលិតកម្មប្រេងដូងឆៅក្នុងខែវិច្ឆិកាក៏បានធ្លាក់ចុះ ៧,៦៦ ភាគរយ មកត្រឹម ១,៧៩ លានតោន។ ទន្ទឹមនឹងនោះ ការនាំចេញប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីបានថយចុះ ៥,៦៧ ភាគរយកាលពីខែមុនមកត្រឹម ១,៤ លានតោន។ ម្យ៉ាងវិញទៀតការនាំចូលប្រេងដូងរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ១៦,៥៣ ភាគរយពីមួយខែមកត្រឹម ៣៩,៦៩៦ តោន៕

Comments

Related posts