វិមានក្រឹមឡាំង៖ រុស្ស៊ីមើលឃើញការធ្លាក់ចុះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a24-17

a26-13

a25-13

អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៉ីកំពុងមើលឃើញពីការធ្លាក់ចុះនៃការគំាទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងបរាជ័យនៅលើសមរភូមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Peskov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកជំនួយយោធាថ្មីទំហំ ៦០ ពាន់លានដុល្លារ ដែលកំពុងរង់ចាំការអនុម័តពីសភាអាមេរិក។ លោកបានបញ្ជាក់ថា "របបដឹកនាំទីក្រុងកៀវធ្លាប់បានសន្យាជាមួយសហរដ្ឋអាមេរិកថាបើពួកគេទទួលបានជំនួយ ១០០ ពាន់លានដុល្លារនោះពួកគេនឹងយកឈ្នះនៅសមរភូមិ។ តែឥឡូវអាមេរិកបានយល់ថាពួកគេនិយាយកុហកដោយមិនមានឡើយជ័យជម្នះនៅសមរភូមិ ហើយជាការពិតណាស់កងកម្លាំងអ៊ុយក្រែនកំពុងបាត់បង់មូលដ្ឋានរបស់ខ្លួនយ៉ាងឆាប់រហ័ស"។ គួរបញ្ជាក់ថា លោក Mike Johnson ប្រធានសភាតំណាងរាស្ត្រអាមេរិកនៃគណបក្សសាធារណរដ្ឋត្រូវបានរាយការណ៍ថា នឹងមិនយល់ព្រមលើសំណើស្នើសុំកញ្ចប់ជំនួយយោធា ៦១,៤ពាន់លានដុល្លាររបស់លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនដោយងាយៗនោះទេ៕

Comments

Related posts