ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជួបពិភាក្សាអំពីសង្រ្គាមនៅហ្គាហ្សា ជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b8-27

b9-22

b10-13

អន្តរជាតិ៖ កាលពីថ្ងៃពុធលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានជួបរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការឆ្លើយតបផ្នែកមនុស្សធម៌នៅតំបន់ហ្គាហ្សា រួមទាំងរបៀបបង្កើនរំហូរនៃជំនួយសំខាន់ៗចូលទៅក្នុងដែនដីប៉ាឡេស្ទីន និងបញ្ហាទ្វេភាគីជាច្រើនទៀតផងដែរ។ បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រលោក Sullivan ត្រូវធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងជួបលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu រួមទាំងសមាជិកនៃគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសង្រ្គាមរបស់អ៊ីស្រាអែលផងដែរ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា លោក Sullivan នឹងពិភាក្សាទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុម Houthi ដែលកំពុងបន្តប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មអន្តរជាតិនៅឯសមុទ្រក្រហម។ គួរបញ្ជាក់ថា ការចរចារបស់សហរដ្ឋអាមេរិកក្នុងគោលបំណងឈានឱ្យដល់កិច្ចព្រមព្រៀង ធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតត្រឡប់ទៅរកភាពប្រសើរឡើងវិញ៕

Comments

Related posts