វិស័យទេសចរណ៍របស់ប៉ាឡេស្ទីនរំពឹងថានឹងបាត់បង់ ២០០ លានដុល្លារនៅចុងឆ្នាំ ដោយសារជម្លោះនៅតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b14-1

b13-2

អន្តរជាតិ៖ លោកស្រី Rula Maayah រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្ថុបុរាណ បាននិយាយថា ឧស្សាហកម្មទេសចរណ៍របស់ប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងបាត់បង់ ២០០ លានដុល្លារនៅដំណាច់ឆ្នាំនេះក្រោមឥទ្ធិពលនៃការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន (WAFA) លោកស្រីបាននិយាយថា វិស័យទេសចរណ៍បានទទួលរងការខាតបង់ប្រចាំថ្ងៃជាមធ្យមចំនួន ២,៥ លានដុល្លារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ លោកស្រីបានបន្តថា វិស័យទេសចរណ៍របស់ប៉ាឡេស្ទីនបានប្រឈមមុខនឹងកាលៈទេសៈធ្ងន់ធ្ងរក្នុងអំឡុងរដូវកាលបុណ្យណូអែលឆ្នាំនេះ ជាពិសេសនៅតំបន់ហ្គាហ្សា និងតំបន់ West Bank ហើយទីក្រុង Bethlehem ដែលជាទីក្រុង West Bank ដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរក្នុងរដូវបុណ្យណូអែល ហាក់ដូចជាស្ងាត់ជ្រងំក្នុងរដូវរងានេះ៕

Comments

Related posts