ថៃ នឹង អភិវឌ្ឍ ទីផ្សារ អង្ករក្នុង លំដាប់ ខ្ពស់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b2-47

b-33

b1-47

អន្តរជាតិ៖ លោក Arnont Nonsi អគ្គនាយករងនៃនាយកដ្ឋានស្រូវអង្ករបាននិយាយថា ការសង្កត់ធ្ងន់ របស់ប្រទេសថៃឆ្ពោះទៅមុខនឹងផ្តោតលើគុណភាពជាជាងបរិមាណអង្កររបស់ខ្លួន ខណៈដែលប្រទេសនេះ សម្លឹងមើលចំណែកធំជាងទីផ្សារទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងនៅក្នុងកម្មវិធី Thailand Rice Fest 2023 ដែលដំណើរការនៅទីក្រុងបាងកក ពីថ្ងៃទី ១៤-១៧ ខែធ្នូ លោក Arnont បាននិយាយថា ដោយសារដីមានកំណត់ក្នុងការដាំដុះស្រូវបន្ថែម ទៀត បើប្រៀបធៀបទៅនឹងប្រទេសនាំចេញអង្ករផ្សេងទៀត ប្រទេសថៃមិនអាចប្រកួតប្រជែងដណ្តើម តំណែងជាអ្នកនាំចេញអង្ករធំជាងគេបានទៀតទេ។ ប្រទេសថៃនឹងប្រកាន់យកនូវ "ការវាយតម្លៃខ្ពស់" នៃផលិតផលស្រូវ ដោយសំដៅលើគុណភាពអាហារូបត្ថម្ភ ការដាំដុះដែលប៉ះពាល់ដល់បរិស្ថាន តម្លៃបន្ថែមពីការច្នៃប្រឌិត និងបច្ចេកវិទ្យា និងនិរន្តរភាពនៃកសិកម្ម។ លោក Arnont បាននិយាយថា នាយកដ្ឋានរបស់លោកមានបំណងសហការជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតទាំងសាធារណៈ និង ឯកជនដើម្បីបន្ថែមតម្លៃ និងកែលម្អអង្ករថៃ។ ដើម្បីវាយលុកទីផ្សារក្រៅប្រទេស អង្ករមានគុណភាពនឹងត្រូវ បានដាក់ស្លាកសញ្ញាទទួលស្គាល់ពីនាយកដ្ឋាន។ លោក បាន បន្ថែម ថា ក្រសួង ក៏ ត្រូវ បញ្ចុះបញ្ចូល កសិករ ឱ្យ ដាំ ស្រូវ មាន គុណភាព ល្អ ប្រសើរ និង និរន្តរភាព៕

Comments

Related posts