អ៊ុយក្រែន បាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៊ី ២០ គ្រឿង រីឯរុស្ស៊ីបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ុយក្រែន ៣៣ គ្រឿង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-41

b7-34

b6-36

អន្តរជាតិ៖ អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ២ គ្រាប់និងយន្ដហោះដ្រូន ២០ គ្រឿងនៅក្នុងការវាយប្រហារថ្មីមួយរបស់រុស្ស៊ី ខណៈរុស្ស៊ីអះអាងដូចគ្នាពីការបាញ់ទម្លាក់យន្ដហោះដ្រូន ៣៣ គ្រឿងបាញ់ចេញពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា "កងកម្លាំងរុស្ស៊ីបានបើកការ វាយប្រហារដោយប្រើមីស៊ីលគ្រូស Iskander-K និងមីស៊ីល Kh-59 រួមទាំងយន្ដហោះដ្រូនប្រភេទ Shahed ២០គ្រឿង។ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន និងមីស៊ីល Kh-59 ខណៈមីស៊ីលគ្រូស Iskander-K មិនបានហោះទៅដល់គោលដៅនោះទេ ហើយមីស៊ីលទាំង ២គ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់គ្រីមៀ និងតំបន់ខឺសុន តែមិនបានបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ"។ បើតាមក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន ៣៣ គ្រឿងលើដែនអាកាសនៃតំបន់ Lipetsk, Rostov និងតំបន់ Volgograd ៕

Comments

Related posts