ការ នាំ ចេញ អង្កររបស់វៀតណាម ត្រូវ បាន គេ រំពឹង ថា នឹង កើន ដល់ ៥ ពាន់ លាន ដុល្លារ នៅ ឆ្នាំ នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a15-50

a16-43

អន្តរជាតិ៖ អាជ្ញាធរបាននិយាយថា ទំហំ និងតម្លៃនាំចេញអង្ករក្នុងអំឡុងពេល ១១ ខែនេះបានលើសពីតួលេខនៃឆ្នាំ ២០២២ ទាំងមូល ហើយប្រាក់ចំណូលនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងឈានដល់ ៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ បើយោងតាមនាយកដ្ឋានគុណភាព ដំណើរការ និងអភិវឌ្ឍន៍ទីផ្សារ ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បាននិយាយថា ក្នុងអំឡុងពេល ១១ ខែនៃឆ្នាំនេះ អង្ករចំនួន ៧,៧៥ លានតោនត្រូវបាននាំចេញ និងមានប្រាក់ចំណូលប្រមាណ ៤,៤១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,២% និង ៣៦,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃនាំចេញជាមធ្យម ៥៦៨ ដុល្លារក្នុងមួយតោន កើនឡើង ១៧,៣%។ លោក Tran Thanh Nam អនុរដ្ឋមន្ត្រី MARD បានមានប្រសាសន៍ថា វិស័យស្រូវមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មរបស់វៀតណាម និងប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក។ លោក ព្យាករ ថា ទីផ្សារ អង្ករ ក្នុង ស្រុក និង អន្តរជាតិ នឹង នៅ តែ រស់ រវើក នៅ ពេល ខាង មុខ ដោយសារ តម្រូវ ការ នាំ ចូល ដ៏ ច្រើន ពី ប្រទេស ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន មជ្ឈិមបូព៌ា និង អាហ្វ្រិក៕

Comments

Related posts