ក្នុង រយៈពេល ១១ ខែមកនេះការ នាំ ចូល រថយន្ត របស់ វៀតណាម បាន ធ្លាក់ ចុះ ២៦,៦%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5268

IMG_5270

អន្តរជាតិ៖ អគ្គនាយកដ្ឋានគយបានរាយការណ៍ថា ប្រទេសវៀតណាមបានចំណាយប្រាក់ចំនួន ២,៦៥ ពាន់លានដុល្លារអាមេរិកលើការនាំចូលរថយន្តចំនួន ១១១,២៧៨ គ្រឿងក្នុងរយៈពេល ១១. ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ២៦,៦% ជាបរិមាណ និង ២២% ជាតម្លៃប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ អាស្រ័យហេតុនេះប្រទេសថៃ ឥណ្ឌូនេស៊ី និងចិន គឺជាអ្នកផ្គត់ផ្គង់រថយន្តដ៏ធំបំផុតទៅកាន់ប្រទេសវៀតណាម។ ជាក់ស្តែងប្រទេសថៃបាននាំមុខគេជាមួយនឹងចំនួន ៥០,១៤៤ គ្រឿងដែលស្មើនឹងជាង ១,០៧ ពាន់លានដុល្លារអាមេរិក ហើយចំណាត់ថ្នាក់ទីពីរគឺប្រទេសឥណ្ឌូនេស៊ីដែលមាន ៤០,៤៧៤ គ្រឿងដែលមានតម្លៃជាង ៥៧៤ លានដុល្លារ និងប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់រថយន្តធំទី ៣ ដល់ប្រទេសវៀតណាមក្នុងអំឡុងពេលនេះជាមួយនឹងចំនួន ៩,៨៤៣ គ្រឿងដែលមានតម្លៃជាង ៣៦០ លានដុល្លារអាមេរិក។ លើសពីនេះ វៀតណាមក៏បាននាំចូលរថយន្តដែលផលិតឡើងទាំងស្រុងពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន សាធារណរដ្ឋកូរ៉េ បារាំង និងប្រទេសផ្សេងៗទៀត។ នៅឆ្នាំនេះទីផ្សាររថយន្តវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះតិចជាងបរិមាណនៃការលក់ជាង ៤០៤,០០០ គ្រឿងក្នុងឆ្នាំ ២០២២ ដែលភាគច្រើនដោយសារតែលក្ខខណ្ឌប្រឈមនាពេលបច្ចុប្បន្ន៕

Comments

Related posts