លោក ពូទីន សាទរចំពោះ "ការបង្រួបបង្រួម" របស់សង្គមរុស្ស៊ីនៅពីក្រោយការវាយប្រហារលើអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5408

IMG_5410

IMG_5414

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតដែល ត្រូវបានរំពឹងថានឹងបន្តការគ្រប់គ្រងកាន់អំណាចរហូត ដល់ឆ្នាំ ២០៣០ បានប្រកាសថា "សង្គមរុស្ស៊ីបានរួបរួមគ្នាក្នុងការគាំទ្រការវាយប្រហារនៅអ៊ុយក្រែន"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បាននិយាយនៅឯកិច្ចប្រជុំក្រសួងការពារជាតិថា "នេះប្រហែលជាការសំខាន់បំផុត៖ សមាហរណកម្មទូទៅនៃកងកម្លាំងទាំងអស់នៃសង្គម" ដោយលោកបានថ្លែង"អំណរគុណចំពោះអ្នកទាំងអស់គ្នា ដែលបានជួយយុទ្ធជន របស់យើងនៅជួរមុខ ផ្ទេរប្រាក់ បញ្ជូនរថយន្ត យន្តហោះដ្រូន និងធ្វើជាខែលការពារ ហើយ "នេះជាស្មារតីសាមគ្គីភាពជាតិ"។ ចាប់តាំងពីការវាយលុកបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ វិមានក្រឹមឡាំងបានហាមឃាត់ការប្រឆាំងណាមួយចំពោះការវាយលុករបស់ខ្លួនលើអ៊ុយក្រែនដែលត្រូវបានបង្ហាញថា ជាការប្រយុទ្ធដែល មានស្រាប់ប្រឆាំងនឹងលោកខាងលិច។ លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចម្តងទៀតថា បានប្រើប្រាស់អ៊ុយក្រែនជាប្រូកស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយបានចោទសួរពីភាពស្របច្បាប់របស់ប្រទេសអ៊ុយក្រែន។ លោកក៏បាននិយាយផងដែរថា បរិក្ខារយោធារុស្ស៊ីបានបង្ហាញពី "ឧត្តមភាព" របស់ខ្លួនលើសព្វាវុធរបស់លោកខាងលិច ដោយចង្អុលទៅការបរាជ័យនៃការវាយលុករបស់អ៊ុយក្រែននៅរដូវក្តៅនេះ៕

Comments

Related posts