ដំណើរការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម សម្រេចបាន៦០ភាគរយ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ខេត្តសៀមរាប ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

a18-32

a11-91

a12-87

a13-73

a14-66

a15-52

a17-39

MC. តាមរយៈការងារនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងភាគីឥណ្ឌាឱ្យដឹងថា គម្រោងជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម សម្រេចលទ្ធផលបានប្រមាណ៦០ភាគរយហើយៗគ្រោងបញ្ចប់ នៅពេលឆាប់ៗខាងមុខនេះ។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានសហការជាមួយភាគីឥណ្ឌា កំពុងជួសជុល កែលម្អខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតទ្រុឌទ្រោមខ្លាំង។ លោកថា ដំណើរការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។
ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុល បានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់ នៅតាមទីតាំងដើម។ រីឯទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួស ដើម្បីទល់ទ្ររចនា សម្ពន្ធផ្សេងៗ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទ តាព្រហ្ម ដោយបានសម្រេចលទ្ធផលបាន៦០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។
លោក Chitranjan Kumar បានបន្ថែមថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែក.ក.ព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្ម ទាំងបួនទិសបានបាត់បង់ ដែលត្រូវរង់ចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ  ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ។
 យើងធ្វើការគឺមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនិងសំណង់ និងកម្លាំងពលកម្មផងដែរ បន្ទាប់ពី យើងរៀបចំថ្ម ដែលយើងដឹងចំនួនហើយ យើងយកថ្មហ្នឹងមកជួសជុលឡើងវិញ យើងប្រើជាមួយនិងកាវ រឹតបន្តឹង និងមានលាយជាមួយកម្ទេចថ្មភក់ផងដែរ ដើម្បីឱ្យមានពណ៌ អាចស្រដៀងទៅនិងសំណង់យើង ហើយចំណុចខ្លះយើងបានភ្ជាប់វាជាមួយកម្ទេចថ្ម ដើម្បីកុំឱ្យជ្រាបទឹក ហើយឥឡូវយើងបានប្រហែល៦០ ភាគរយហើយ។
សូមជម្រាបផងដែរថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម បានការរងខូចខាតខ្លាំងជាងគេ នៅក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដោយផ្នែកតួខាងលើបានធ្លាក់ទាំងស្រុង។ ដោយសារតែខ្លោងទ្វារមួយនេះ ខូចខាតធ្ងន់ធ្ងរទើបអ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីចៀសវាងការឈានទៅដល់ការខូចខាតទាំងស្រុង និងបញ្ចៀសហានិភ័យគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលឆ្លងកាត់៕

Comments

Related posts