ក្តីសង្ឃឹមកើនឡើងសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់ ខណៈដែលចំនួនអ្នកស្លាប់នៅហ្គាហ្សាឡើងដល់ ២០,០០០ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-134

a6-135

a8-123

អន្តរជាតិ៖ អ៉ីស្រាអែល និងក្រុម ហាម៉ាស់អាចនឹងឈានទៅរកបទឈប់បាញ់និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមួយផ្សេងទៀត នៅក្នុងសង្គ្រាមហ្គាហ្សា បន្ទាប់ពីកិច្ចពិភាក្សានៅអឺរ៉ុបនិងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបដោយប្រមុខក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ រដ្ឋាភិបាលហាម៉ាសរបស់ហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនបានកើនឡើងដល់ ២០,០០០ នាក់។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថា មិនអាចមានបទឈប់បាញ់នៅហ្កាហ្សាទេ រហូតទាល់តែក្រុមសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានបំផ្លាញ ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាបទឈប់បាញ់និងអាចនាំមកនូវលទ្ធផល។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា "ទាំងនេះជាការពិភាក្សា និងការចរចា"។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ការផ្អាកថ្មីក្នុងការប្រយុទ្ធ។ លោក បាន បន្ត ថា  "យើង នៅ តែ មាន សកម្មភាព យ៉ាង សកម្ម ក្នុង ការ មើល ថា តើ យើង អាច ទទួល បាន ការ ផ្អាក មួយ   ហើយ ចំណាប់ ខ្មាំង ត្រូវ ផ្លាស់ ចេញ ម្ដង ទៀត ឬ អត់ "។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu ស្ថិតនៅក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀតជុំវិញការស្លាប់ និងរបួសរបស់ជនស៊ីវិល៕

Comments

Related posts