រដ្ឋាភិបាលស្រីលង្កា អនុម័តការនាំ ចូលអង្ករ ចំនួន ៥០,០០០ តោន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-145

a3-151

អន្តរជាតិ៖ នាយកដ្ឋានព័ត៌មានរបស់រដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលស្រីលង្កាបានផ្តល់ការ យល់ព្រមក្នុងការនាំចូលអង្ករចំនួន ៥០,០០០ តោន ដើម្បីបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍របស់គណៈកម្មាធិការគោលនយោបាយម្ហូបអាហារដើម្បីគ្រប់គ្រងតម្លៃអង្ករ។ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើសំណើនាំចូល និងដំណើរការគ្រឿងទេសដែលបានជ្រើសរើស ដើម្បីនាំចេញឡើងវិញ និងពង្រីកតម្រូវការទីផ្សាររបស់ពួកគេ។ យោងតាមនាយកដ្ឋានបានឱ្យដឹងថា រដ្ឋាភិបាលបានអនុម័តសំណើទិញពោតចំនួន ១៥,០០០ តោនពីអ្នកផ្គត់ផ្គង់បរទេសដែលបានចុះបញ្ជី ដោយសារកង្វះខាតវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតចំណីបសុបក្សី ដោយសារស្តុកពោតមិនគ្រប់គ្រាន់នៅក្នុងទីផ្សារបើកចំហ៕

Comments

Related posts