អាជ្ញាធរជាតិអប្សរា ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣

a23-18

a24-19

a21-28

a25-15

a26-15

a22-23

a20-26

MC. ក្រុមការងារជុសជុលប្រាសាទបុរាណ របស់អាជ្ញាធរជាតិអប្សរា ប្រចាំនៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណ ធ្វើពីថ្មភក់ចំនួន៦ដុំ នៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។
អ្នកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលបានប្រទះឃើញនោះ មានដូចជា៖ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។
លោកស្រី បន្តទៀតថា រូបចម្លាក់ទាំងនោះ បានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែល អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ព័ន្ធខ្លោងទ្វារ ដែលនៅរាយប៉ាយដើម្បីរៀបចំ ទៅតាមទីតាំងដើមឡើងវិញ តាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា។
 ដោយសារខ្លោងទ្វារប្រាសាទតាព្រហ្ម មុននឹងធ្វើការជួសជុល វាមានថ្មរលួសធ្លាក់ច្រើន អ៊ីចឹងអំឡុងពេលក្រុមការងាររើគំនរថ្មចេញ ក្រុមការងារក៏បានឃើញគំនរដីផ្នែកខាងក្នុងហ្នឹង ហើយក្នុងគំនរដីហ្នឹងយើងបានជីកទៅជួបប្រទះឃើញ រូបបដិមាហ្នឹងចំនួន៦ នៅក្នុងស្លាបខាងកើត៥ និងស្លាបខាងលិចចំនួន១។ រូបទាំងអស់ហ្នឹងដាច់ដោយឡែកពីគ្នា រូបទីមួយគឺផ្ទាំងដែលមានរូបលោកកេស្វរៈ ជាមួយព្រះពុទ្ធភ្នែន រួមជាមួយរូបប្រាជ្ញាបារមីតា ហើយរូបទីពីរគឺរូបលោកកេស្វរៈ ដាច់តែឯង ហើយបានដាច់ពាក់កណ្តាលត្រឹមស្មា ហើយរូបពីរទៀតគឺរូបព្រះពុទ្ធប្រក់នាគ ភ្នែនតែដាច់ត្រឹមព្រះកេស ហើយរូបផ្ទាំងធំមួយទៀត គឺជាផ្ទាំងរបស់ហោជាង ដែលវាធ្លាក់រលុះពីផ្នែករបស់ប្រាសាទតែម្តង លក្ខណៈរបស់ក្បាច់អីនៅល្អអ៊ីចឹង កប់ក្នុងគំនរដីរបស់ខ្លោងទ្វារហ្នឹង ចំណែកនៅស្លាបខាងលិចហ្នឹង យើងបានរកឃើញផ្ទាំងរូបចម្លាក់ហ្នឹងដែរ ដែលមានរូបលោកកេស្វរៈ ជាមួយព្រះពុទ្ធភ្នែន ហើយនិងរូបប្រាជ្ញាបារមីតា ដែលកប់ក្នុងគំនរដី ជាមួយខឿនរបស់ខ្លោងទ្វារហ្នឹង។
បើតាមអ្នកជំនាញបញ្ជាក់ថា រូបចម្លាក់ទាំងនោះ ត្រូវបានក្រុមការងារផ្នែកជួសជុល ធ្វើការសម្អាត រួចយកមករក្សាទុក រង់ចាំការជួសជុលខ្លោងទ្វារផ្នែកខាងត្បួង
រួចរាល់ បើសិនចម្លាក់ទាំងនោះ បានធ្លាក់មកពីផ្នែកខាងលើនៃខ្លោងទ្វារ ក្រុមការងារនឹងរៀបចំដាក់ទៅកាន់ទីតាំងដើមវិញ។ ប៉ុន្តែក្នុងករណី ចម្លាក់ទាំងនោះ ត្រូវនាំយកពីទីតាំងផ្សេង នឹងប្រគល់ជូន ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុក។ ចំណែកផ្ទាំងហោជាង អាចជាផ្ទាំងរបស់ខ្លោងទ្វារនេះតែម្តង៕

Comments

Related posts