សម្តេចធិបតីស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ យកចិត្តទុកដាក់ចាត់វិធានការ ចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់សាសនាទាំងអស់ដែលមាននៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២១ ១២ ២០២៣

photo_2023-12-21_16-17-19

  MC៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវយកចិត្តទុកដាក់ និងចាត់វិធានការ ចំពោះអ្នកដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់សាសនាទាំងអស់ដែលមាននៅកម្ពុជា ។
  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ថា សិទ្ធិសេរីភាពនៅក្នុងការប្រតិបត្តិសាសនា គឺមានការគោរព ប៉ុន្តែនៅក្នុងនោះក៏ត្រូវមានព្រំដែន ដើម្បីថែរក្សានូវតម្លៃនៃសាសនា ដូច្នេះ ក្រសួងធម្មការនិងសាសនា ត្រូវពិនិត្យនិង ពិភាក្សាជាមួយគ្រប់គណៈសាសនាទាំងអស់ ដែលមានសាសនាព្រះពុទ្ធ សាសនាអ៊ិស្លាម គ្រឹះសាសនា ឬគ្រីស្ទសាសនា ត្រូវមានមូលដ្ឋានឱ្យបានច្បាស់លាស់ ព្រោះសាសនាទាំងអស់មិនមែនទើបតែនឹងកើតនោះទេ។ ដូចនេះ សម្តេចធិបតីបានស្នើដល់អ្នកប្រតិបត្តិសាសនាទាំងអស់ មិនត្រូវយកឈ្មោះសាសនានោះ មកធ្វើអ្វីដែលខុសនោះទេ។ សម្តេចធិបតីបន្ថែមថា ក្រសួងធម្មការនិងសាសនា មានកាតព្វកិច្ចការពារនូវតម្លៃសាសនា និងការពារតម្លៃសង្គម  ត្រូវមានព្រំដែន មួយ ដែលគ្រាំទ្រការប្រតិបត្តិសាសនាដែលធ្វើត្រឹមត្រូវ ប៉ុន្តែមិនអនុញ្ញាតឱ្យយកសាសនាធ្វើជាខែល ឬជា លេសក្នុងការធ្វើសកម្មភាពណាមួយនាំឱ្យប៉ះពាល់ដល់តម្លៃសង្គម ខណៈការអភិវឌ្ឍត្រូវដើរទន្ទឹមជាមួយ ការអភិរក្ស។   
   « អ៊ីចឹងខ្ញុំសុំឱ្យពិនិត្យមើល សិទ្ធិរបស់ពួកគាត់មានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែក្រៅពីនេះ គឺត្រូវពិនិត្យមើល ជាពិសេសការផ្សព្វផ្សាយ សិទ្ធិរបស់ពួកគាត់ធ្វើនៅផ្ទះរបស់ពួកគាត់ធ្វើចុះ បើគ្មានមូលដ្ឋានច្បាស់លាស់។  ដូចជានរណាចង់ធ្វើស្តេចល្ខោនធ្វើទៅ ពីណាចង់ធ្វើអីធ្វើទៅ ប៉ុន្តែបើចេញសារនេះទៅឱ្យសាធារណៈហើយ បើចេញមកក្នុងន័យដើម្បីទាក់ទាញ ឬក្នុងន័យផ្សេងៗធ្វើអាជីវកម្មទៅលើនេះទៀតត្រូវមានបញ្ហា។ ដូច្នេះយើងត្រូវពិនិត្យមើល ហើយឯកឧត្តមកើតរិទ្ធផងដែរ។ ព្រោះបើយើងមិនការពារយើងគិតតែសិទ្ធិៗ ប៉ុន្តែធ្វើឱ្យបរិស្ថានវប្បធម៌របស់យើងច្របូកច្របល់ តើជាអ្វីទៅ ហើយបើតាមតម្លៃដែលយើងបង្រៀនកូនខ្មែរទៅណា សាសនាណាឱ្យពិតប្រាកដ៕»

Comments

Related posts