ក្នុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា ភ្ញៀវ​បរទេស​មក​កាន់​ប្រទេស​ជប៉ុន​មានលើស​ពី​ ២០​ លាន​នាក់​

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5695

IMG_5696

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនភ្ញៀវបរទេសដែលបានប៉ាន់ប្រមាណ ទៅប្រទេស ជប៉ុន ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា មានចំនួនសរុប ២២,៣៣ លាននាក់ តួលេខ​នេះ​បាន​ឡើង​ដល់​កំពូល ២០ លាន​នាក់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបាននិយាយថា នៅក្នុងខែវិច្ឆិកាចំនួនប៉ាន់ស្មានបានកើនឡើង ២,៦ ដងបើធៀបនឹងឆ្នាំមុនមានចំនួន ២,៤៤០,៨០០ ជិតដល់កម្រិត ឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាត។ អង្គការនេះបាននិយាយថា ក្នុងខែនេះចំនួនអ្នកធ្វើដំណើរមកពី ១៣ នៃទីផ្សារទាំង ២៣ រួមទាំងកូរ៉េខាង ត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត។ ទន្ទឹមនឹងនេះដែរ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ចំនួនជនជាតិជប៉ុនដែលបានទៅក្រៅប្រទេសមានចំនួនសរុប ៨,៦៨ លាន នាក់ ពោលគឺ ៤៧,២ ភាគរយនៃកម្រិតក្នុងឆ្នាំ ២០១៩៕

Comments

Related posts