ឯកឧត្តមឃួងស្រេង និងលោកជំទាវ រៀបចំពិធីក្រុងពាលី អបអរសាទរ សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

 

វិទ្យុជាតិកម្ពុជា

a48

a41-3

a42-3

a43-3

a44-3

a45-2

a46-1

a47

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវនៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខចម្រុង ចម្រើន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”
ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
    សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេល នេះ  រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគុប/ថ្ងៃ ទៅតាមផែនការមេ។
សូមបញ្ជាក់ថាគម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញជាគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុនទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជំនួយបច្ចេកទេស ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ដើម្បីសិក្សាកសាងផែនការមេដើម្បីគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ និង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅ ២០៣៥។ នៅក្នុងផែនការមេនេះ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវបានគ្រោងឡើង ដើម្បី ចម្រោះទឹកកខ្វក់ក្នុងរាជធានី ភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក តាមរយៈការសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ថ្មីនៅក្នុងតំបន់បឹងជើងឯក។ ជាពិសេស ចូលរួមចំណែកក្នុងការ ការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅក្នុងតំបន់បឹងជើងឯក៕

Comments

Related posts