អតិផរណា របស់ ឡាវ នៅ តែ មាន កម្រិត ខ្ពស់ បើ ទោះ ជា រដ្ឋាភិបាល ព្យាយាម ទប់ស្កាត់ ការ ឡើង ថ្លៃ ក៏ដោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b16-2

b15-3

អន្តរជាតិ៖ អត្រាអតិផរណានៅក្នុងប្រទេសឡាវមានជាមធ្យម ៣១,២៣ ភាគរយក្នុងឆ្នាំ ២០២៣ បើទោះបីជារដ្ឋាភិបាលព្យាយាមបញ្ចុះថ្លៃទំនិញ និងសេវាកម្មទៅជាតួលេខតែមួយខ្ទង់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិឡាវបានឱ្យដឹងថា រូបិយប័ណ្ណឡាវត្រូវបានគេមើលឃើញថា ជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា លើសពីនេះផលិតភាពក្នុងស្រុកខ្សោយ និងតម្លៃខ្ពស់នៃការនាំចូលបានបង្កើនសម្ពាធលើអត្រាប្តូរប្រាក់។ អតិផរណារបស់ប្រទេសឡាវបានធ្លាក់ចុះពី ៤០ ភាគរយនៅពាក់កណ្តាលឆ្នាំ ២០២២ មកត្រឹម ២៤,៣៧ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ខណៈដែលអតិផរណាបានធូរស្រាលចាប់តាំងពីដើមឆ្នាំ ២០២៣ ប្រទេសឡាវនៅតែមានអត្រាអតិផរណាខ្ពស់បំផុតមួយនៅក្នុងតំបន់ ដែលបណ្តាលឱ្យប្រាក់ចំណូលគ្រួសារធ្លាក់ចុះធ្វើឱ្យការប្រើប្រាស់ និងការវិនិយោគចុះខ្សោយ។ វិស័យពាក់ព័ន្ធត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើការកែលម្អបរិយាកាសវិនិយោគ និងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីជំនួសការនាំចូលទំនិញដែលឡាវអាចផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ៕

Comments

Related posts