ការស្ទង់មតិ៖ តម្លៃកើនឡើងសម្រាប់មុខម្ហូបជាង ៣០,០០០ មុខនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b17-1

អន្តរជាតិ៖ ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយបាននិយាយថា ការកើនឡើងតម្លៃបានប៉ះពាល់ដល់មុខទំនិញសរុបចំនួន ៣២,៣៩៦ នៃក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈសំខាន់ៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមការស្ទង់មតិរបស់ Teikoku Databank Ltd. បានឱ្យដឹងថា ការឡើងថ្លៃអាហារសរុបលើសពី ៣០,០០០ មុខគឺមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំចាប់តាំងពីការដួលរលំនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយនៅក្នុងឆ្នាំ ២០២២ តម្លៃអាហារ ២៥,៧៦៨ មុខបានកើនឡើង។ គេបាននិយាយថា នៅឆ្នាំ ២០២៣ ក្រុមហ៊ុនបានបន្តបញ្ជូនបន្តនូវការកើនឡើងនៃវត្ថុធាតុដើម និងថ្លៃប្រើប្រាស់ ក៏ដូចជាការចំណាយលើការវេចខ្ចប់ និងការដឹកជញ្ជូនខ្ពស់ដល់អតិថិជន។ មន្ត្រីធនាគារ Teikoku Databank បាននិយាយថា "តម្លៃសម្រាប់ប្រភេទអាហារទាំងអស់ត្រូវបានលើកឡើងក្នុងពេលតែមួយ"។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្រាវជ្រាវបានព្យាករណ៍ចំនួនមុខទំនិញដែលតម្លៃនឹងកើនឡើងនៅឆ្នាំក្រោយនឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ប្រហែល ១៥,០០០ មុខ៕

Comments

Related posts