អ្នកបុរាណវិទូ ពន្យល់ ហេតុផលមួយចំនួនដែលថ្មប្រាសាទ តែងមានចោះរន្ធជាប្រហោងនៅកណ្តាល

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤

IMG_6903

IMG_6905

IMG_6907

IMG_6909

IMG_6910

IMG_6914

IMG_6912

MC. នៅតាមថ្មប្រាសាទបុរាណនីមួយៗនៅទូទាំងប្រទេស គេតែងសង្កេតឃើញថ្មមួយដុំៗ មានចោះរន្ធទំហំប្រហែលប៉ុនមេជើង ដែលភាគច្រើនមនុស្សតែងគិតថា នៅតាមថ្មទាំងនោះ បុព្វបុរសមានបញ្ចុះវត្ថុសក្ការៈអ្វីមួយ។ ដើម្បីបកស្រាយចម្ងល់ទាំងនេះ អ្នកបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី បានស្រាយមន្ទិលទាំងនោះយ៉ាងដូច្នេះថា មូលហេតុដែលថ្មនោះមានប្រហោងគឺជាមធ្យោបាយលើកបន្តុបថ្ម ដោយប្រើប្រាស់រន្ទាឈើនៅពេលសាង សង់ប្រាសាទ។
   លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅតាមប្រាសាទទាំងអស់ទូទាំងប្រទេសកម្ពុជា តែងឃើញមានថ្មមួយដុំៗ មានរន្ធទំហំប៉ុនៗមេជើង នៅសងខាង ឬចំហៀងនៃថ្ម។ លោកថា មានមតិខ្លះតែងយល់ច្រឡំថា រន្ធនៅតាមដុំថ្មទាំងនោះ មានគេបញ្ចុះវត្ថុជាទីសក្ការៈអ្វីមួយ។ ប៉ុន្តែការពិតមិនដូច្នេះឡើយ រន្ធទាំងនោះគឺទាក់ទងជាមួយនឹងរបៀបលើកថ្ម សម្រាប់កសាងប្រាសាទនីមួយៗតែប៉ុណ្ណោះ។ 
លោកបន្តថា ពីបុរាណកាលមក បច្ចេកវិទ្យានេះត្រូវអនុវត្ត ដោយបុព្វបុរសនូវគ្រប់សំណង់សាងសង់ប្រាសាទទាំងអស់ ជាមធ្យោបាយលើកបន្តុបថ្ម ដោយប្រើប្រាស់រន្ទាឈើ។ ដូច្នេះរន្ធប្រហោងៗទាំងនោះ ជារន្ធដែលគេស៊កនឹងកូនឈើដទៃទៀតនៅសងខាង ទើបភ្ជាប់ខ្សែលើកតាមរន្ទាម្តងមួយដុំទៅខាងលើ ដើម្បីបានជាប្រាសាទ។
រន្ធប្រហោងៗនោះ គឺជារន្ធដែលគេស៊កនឹងកូនឈើតូចៗដទៃទៀត ដែលនៅសងខាង ហើយបានគេភ្ជាប់ខ្សែ បានគេលើកជារន្ទាឈើនិងខ្សែ លើកម្តងមួយដុំៗ លើកបន្តុបលើគ្នា លើកបន្តុបលើគ្នាហ្នឹងមិនទាន់លើកត្រូវភ្លាមៗទេ បន្ទាប់មកគេយកមកដាក់ឱ្យវាស៊ីគ្នា មានកន្លើតញីឈ្មោល គេរឹតវាទៅបានគេដាក់តគ្នា ហើយបានគេស្រាយខ្សែហ្នឹងទៅ ហើយបានគេលើកថ្មមួយដុំទៀត  លើកបន្តុបមួយដុំហើយមួយដុំទៀត ហើយរន្ទាពីសម័យដើមមិនមែនមានតែមួយ ដូចយើងរាល់ថ្ងៃដូចប្រើកៅឡាក់អ៊ីចឹងណាស់ ហើយយើងប្រើសព្វថ្ងៃដូចយើងប្រើកៅឡាក់ដែរ ប៉ុន្តែធ្វើពីឈើ គេគ្រាន់តែយកដងស្ទូច ដូចដងជញ្ជីងទៅចាប់ពីកន្លែងមួយទៅកន្លែងមួយ លើកថ្មពីមួយជាន់ទៅបន្តុបមួយៗ។
   លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ បញ្ជាក់ថា ការអះអាងទាំងនេះ មិនមានភស្តុតាងមកបញ្ជាក់ឡើយ ពោលគឺនៅប្រាសាទបាយ័ន និង
ភស្តុតាងគ្រប់ទីកន្លែងនៅតាមថ្មដែលមានប្រហោងរន្ធ ដែលគេប្រើសម្រាប់លើកថ្ម។ លោកថា ចាប់តាំងពីការបង្កើតឱ្យមានអាជ្ញាធរជាតិអប្សរាមក ក៏មានវគ្គបណ្តុះបណ្តាលអ្នកជំនាញដើម្បីមកបំពេញការងារនៅអាជ្ញាធរជាតិអប្សរានាអំឡុងឆ្នាំ២០០០ អ្នកជំនាញជាតិ និងអន្តរជាតិបានបង្កើតកម្មវិធីមួយ គឺបង្ហាត់បង្ហាញអ្នកជំនាញឱ្យស្គាល់អំពីរបៀបដែលបុរាណលោកកសាងប្រាសាទ។ ដោយបានធ្វើរបៀបពិសោធន៍នៅប្រាសាទតានៃ ដែលជាមន្ទីរពិសោធន៍ ក្នុងកិច្ចការងារជួសជុល និងអភិរក្ស បង្ហាញអំពីការលើកថ្ម។ មួយវិញទៀត ស្ថាប័នជប៉ុន ដែលធ្វើការងារជួសជុលនៅប្រាសាទបាយ័ន ក៏បានធ្វើគម្រូ អំពីរបៀបលើកថ្ម ដោយប្រើរន្ទា និងកៅឡាក់ឈើ ដើម្បីបង្ហាញមហាជនបានដឹងពីចាស់បុរាណដែលលោកបានលើកថ្មកសាងឬជួសជុលប្រាសាទនៅកម្ពុជា៕

Comments

Related posts