ស្រីលង្កាទទួលបានភ្ញៀវទេសចរជាង ១,៤៨ លាននាក់ក្នុងឆ្នាំ ២០២៣

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6939

IMG_6941

អន្តរជាតិ៖ ស្ថិតិចុងក្រោយដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា (SLTDA) បានបង្ហាញថា ប្រទេសស្រីលង្កាទទួលបានភ្ញៀវទេសចរ ១,៤៨៧,៣០៣ នាក់ក្នុងឆ្នាំ ២០២៣ កើនឡើង ១០៦,៦ ភាគរយពីឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យ បានបង្ហាញថា ភ្ញៀវ ទេសចរ រហូត ដល់ ទៅ ២១០,៣៥២ នាក់ បានមកដល់ប្រទេសស្រីលង្កា ក្នុងខែ ធ្នូ។ ឥណ្ឌា រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី និងចិន ស្ថិតក្នុងចំណោមទីផ្សារប្រភពកំពូលនៅក្នុងខែធ្នូរបស់ប្រទេសនេះ។ ទិន្នន័យ SLTDA បានបង្ហាញថា ក្នុងឆ្នាំ ២០២២ ប្រទេសស្រីលង្កាទទួលបានភ្ញៀវទេសចរសរុបចំនួន ៧១៩,៩៧៨ នាក់។ វិស័យទេសចរណ៍គឺជាអ្នកបង្កើតប្រាក់ចំណូលបរទេសកំពូលមួយរបស់ប្រទេសស្រីលង្កា។ កាលពីចុងខែវិច្ឆិកា រដ្ឋាភិបាលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ជនជាតិចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន ដើម្បីជំរុញផ្នែកទេសចរណ៍៕

Comments

Related posts