ទុនបម្រុងបរទេសរបស់កូរ៉េខាងត្បូងកើនឡើងជាលើកទី ២ ក្នុងខែធ្នូ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a18-38

a17-48

អន្តរជាតិ៖ ទិន្នន័យរបស់ធនាគារជាតិបានបង្ហាញថា ទុនបម្រុងបរទេសរបស់កូរ៉េខាងត្បូងបានកើនឡើងក្នុងរយៈពេលពីរខែជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមធនាគារជាតិកូរ៉េ (BOK) បានឱ្យដឹងថា ទុនបម្រុងរូបិយប័ណ្ណបរទេសបានកើនឡើងដល់ ៤២០,១៥ ពាន់លានដុល្លារអាមេរិកនៅចុងខែធ្នូ កើនឡើង ៣,០៧ ពាន់លានដុល្លារបើធៀបនឹងខែមុន។ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់តម្លៃប្រាក់ដុល្លារបើធៀបនឹងដៃគូសំខាន់ៗចំនួនប្រាំមួយបានដក ១,៥ ភាគរយកាលពីខែមុន។ ទុនបម្រុង បរទេសរបស់ប្រទេសនេះរួមមាន ៣៧៣,៦៧ពាន់លានដុល្លារនៃមូលបត្រ, ២១,៩៨ ពាន់លានដុល្លារនៃប្រាក់បញ្ញើ, ១៥,០៨ ពាន់លានដុល្លារនៃសិទ្ធិគូរពិសេស, ៤,៧៩ ពាន់លានដុល្លារនៃមាសដុំ និង ៤,៦៣ ពាន់លានដុល្លារនៃតំណែង IMF ។ គួរបញ្ចាក់ថា កូរ៉េខាងត្បូង គឺជាអ្នកកាន់កាប់ទុនបម្រុងបរទេសធំជាងគេទីប្រាំបួនរបស់ពិភពលោកនៅចុងខែវិច្ឆិកា និងមិនមានការផ្លាស់ប្តូរពីខែមុន៕

Comments

Related posts