អាជ្ញាធរជាតិអប្សរាបន្តយកចិត្តទុកដាក់កែលម្អ និងសាងសង់ស្ពានផ្លូវកង់ សម្រាប់ទេសចរចង់បង្កើតបរិយាកាសថ្មី

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤

c3-20

c6-16

c-16

c1-20

c2-21

c4-17

c5-15

MC. អាជ្ញាធរជាតិអប្សរាបានបង្កើតឱ្យមានផ្លូវកង់ សម្រាប់អ្នកទេសចរជិះកម្សាន្ត ដើម្បីទស្សនាធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
    ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ  ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ លោកថា ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។
លោកបន្តថា ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយ ក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា បានសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់ រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ជាក់ស្តែង ស្ពានផ្លូវកង់ដែលបានសាងសង់រួចរាល់នេះ មានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន៖ ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ  ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។លោកថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ។
 ទាំងអស់ហ្នឹងគឺយើងកសាងរួចរាល់ហើយ ស្ពាននេះយើងកសាងយឺតបន្តិច ដោយសារយើងជាប់រវល់កសាងស្ពានធំ។ ស្ពានទាំង៥ហ្នឹង យើងកសាងតាំងពីឆ្នាំ២០២៣មក បានន័យថាយើងកសាងផ្លូវកង់រួច បានយើងកសាងស្ពាន ប៉ុន្តែយើងកសាងតាមដំណាក់កាលៗ ជាបន្តបន្ទាប់ ចំណែកស្ពាននៅខាងក្រោយខ្នងនេះ យើងប្រើប្រាស់រយៈពេលអស់៦ខែ ដើម្បីកសាង ឥឡូវនេះរួចរាល់អស់ហើយ យើងតែងតែឃើញភ្ញៀវឆ្លងកាត់តាមហ្នឹងជាញឹកញាប់។
  ចំពោះរចនាបទ្មនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ ជាមួយគ្នានេះ លោកបានសំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលបំណងដើម្បីសុខភាព  ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ៕

Comments

Related posts