នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ការបញ្ជាទិញគ្រឿងម៉ាស៊ីនស្នូលរបស់ជប៉ុនបានធ្លាក់ចុះ ៤,៩%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-19

a26-26

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ការបញ្ជា ទិញគ្រឿងម៉ាស៊ីនស្នូលរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ៤,៩ ភាគរយនៅក្នុងខែវិច្ឆិកា បើធៀបនឹងខែមុនដែលជាការធ្លាក់ចុះលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យបានឱ្យដឹងថា ការបញ្ជាទិញពីវិស័យឯកជនដោយមិនរាប់បញ្ចូលទំនិញសម្រាប់កប៉ាល់ និងគ្រឿងបរិក្ខារថាមពល ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាសូចនាករឈានមុខគេនៃការចំណាយមូលធនសាជីវកម្មមានចំនួន ៨១៦,៧ ពាន់លានយ៉េន (៥,៥ ពាន់លានដុល្លារអាមេរិក)។ ទិន្នន័យបានបង្ហាញថាក្នុងចំណោមការបញ្ជាទិញស្នូលរបស់ក្រុមហ៊ុនផលិត បានធ្លាក់ចុះ ៧,៨ ភាគរយមកនៅត្រឹម ៣៧៧,៤ ពាន់លានយ៉េន ដែលមួយផ្នែកដោយសារតែតម្រូវការកុំព្យូទ័រខ្សោយនៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង។ ទន្ទឹមនឹងនេះ ចំពោះក្រុមហ៊ុនមិនផលិត បានធ្លាក់ចុះ ០,៤ ភាគរយដល់ ៤៤៨,២ ពាន់លានយ៉េន ដែលដឹកនាំដោយការបញ្ជាទិញយឺតក្នុងការផ្គត់ផ្គង់អគ្គិសនី និងវិស័យអចលនទ្រព្យ។ ទីភ្នាក់ងាររដ្ឋាភិបាលបានរក្សាការវាយតម្លៃជាមូលដ្ឋានរបស់ខ្លួនថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនកំពុងជាប់គាំង។ (មួយដុល្លារអាមេរិកស្មើនឹង ១៤៧,៩៨ យ៉េនជប៉ុន)

Comments

Related posts