ឥណ្ឌូនេស៊ីបានបញ្ជូនកប៉ាល់មន្ទីរពេទ្យសម្រាប់បេសកកម្មមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a32-11

a31-13

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសឥណ្ឌូនេស៊ីបានបញ្ជូនកប៉ាល់មន្ទីរពេទ្យសម្រាប់បេសកកម្មមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់កំពុងបន្តនៅក្នុងតំបន់ដែល បានធ្វើឱ្យមនុស្សស្លាប់ជាង ២៤,០០០ នាក់ និងរបួសជាង ៦១,០០០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ កប៉ាល់ដែល មាននាវិកជាង ២០០ នាក់នៅលើនោះ កំពុងដឹកជំនួយមនុស្សធម៌ រួមទាំងថ្នាំពេទ្យ ភួយ សម្លៀកបំពាក់ ទឹកដោះគោ នំ ទឹកសារធាតុរ៉ែ និងមីកញ្ចប់ ទៅកាន់ទីក្រុង El Arish របស់ប្រទេសអេហ្ស៊ីប ដែលមានព្រំប្រទល់ជាប់ទីក្រុង Rafah ភាគខាងត្បូងក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ រដ្ឋាភិបាល បាន កំណត់ គោលដៅ សម្រាប់ កប៉ាល់នេះ ត្រឡប់ទៅទីក្រុង ហ្សាការតា វិញ ក្នុង រយៈពេល ៥២ ថ្ងៃ បន្ទាប់ ពី ការ ចាកចេញ របស់ ខ្លួន។ លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះបាននិយាយនៅក្នុងសន្ទរកថាមួយក្នុងអំឡុងពិធីបញ្ជូននាវានៅកំពង់ផែមួយថា "នេះគឺជាភស្តុតាងនៃការគាំទ្ររបស់យើងចំពោះប៉ាឡេស្ទីនក្នុងការតស៊ូរបស់ពួកគេដើម្បីការពារខ្លួន យើងបន្តជួយនូវអ្វីដែលយើងអាចធ្វើទៅបានសម្រាប់ពួកគេ" ៕

Comments

Related posts