កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក ក្រោយសមយុទ្ធយោធាត្រីភាគី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8454

IMG_8455

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួនក្នុងការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នានៅសប្តាហ៍នេះដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ របាយការណ៍បាននិយាយថា ការសាកល្បងប្រព័ន្ធ "Haeil-5-23" ដែលជាប្រភេទដ្រូនវាយប្រហារក្រោមទឹក អាចបំពាក់អាវុធនុយក្លេអ៊ែរ នៅឯដែនសមុទ្រភាគខាងកើតឆ្នេររបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់អំពីកាលបរិច្ឆេទនៃការធ្វើតេស្តនោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃក្រសួងការពារជាតិកូរ៉េខាងជើងបានចេញមុខរិះគន់សមយុទ្ធយោធារវាងសម្ព័ន្ធមិត្តទាំង៣ ហើយថែមទាំងបានព្រមានអំពីផលវិបាកដ៏អន្តរាយទៀតផង។ កាលពីថ្ងៃពុធ កងទ័ពជើងទឹកអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា ដែលមានរយៈពេល ៣ថ្ងៃ និងមានការចូលរួមពីសំណាក់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Carl Vinson ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់ពួកគេចំពោះការវិវឌ្ឍខ្លាំងឡើងនៃការគំរាមកំហែង មីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

Comments

Related posts